លោកយ៉ាកុបសួរទៀតថា៖ «តើគាត់សុខសប្បាយជាទេ?» គេឆ្លើយថា៖ «គាត់សុខសប្បាយជាទេ! នុ៎ះហ្ន៎ នាងរ៉ាជែល កូនស្រីរបស់គាត់កំពុងតែនាំចៀមមក»។
លោកុប្បត្តិ 29:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបពោលថា៖ «ថ្ងៃនៅខ្ពស់នៅឡើយ មិនទាន់ដល់ពេលប្រមូលហ្វូងសត្វឲ្យមកជុំគ្នាទេ។ សូមឲ្យទឹកវាផឹក ហើយនាំវាទៅឲ្យស៊ីស្មៅទៀតទៅ»។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបក៏និយាយថា៖ “មើល៍! ថ្ងៃនៅខ្ពស់នៅឡើយ មិនមែនជាពេលត្រូវប្រមូលហ្វូងសត្វទេ។ ចូរឲ្យហ្វូងចៀមផឹក ហើយនាំទៅឃ្វាលទៀតទៅ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ថា៖ «មើល៍ ថ្ងៃនៅខ្ពស់នៅឡើយ មិនទាន់ដល់ពេលប្រមូលហ្វូងសត្វឲ្យមកនៅជុំគ្នាទេ។ សូមឲ្យទឹកវាផឹក រួចឲ្យស៊ីស្មៅបន្តទៀតទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបនិយាយថា ថ្ងៃនៅខ្ពស់នៅឡើយ មិនមែនជាវេលាឲ្យហ្វូងសត្វប្រជុំគ្នាទេ ចូរឲ្យវាផឹក ហើយនាំទៅឲ្យស៊ីទៀតទៅ អាល់គីតាប គាត់និយាយថា៖ «មើល៍ ថ្ងៃនៅខ្ពស់នៅឡើយ មិនទាន់ដល់ពេលប្រមូលហ្វូងសត្វឲ្យមកនៅជុំគ្នាទេ។ សូមឲ្យទឹកវាផឹក រួចឲ្យស៊ីស្មៅបន្តទៀតទៅ»។ |
លោកយ៉ាកុបសួរទៀតថា៖ «តើគាត់សុខសប្បាយជាទេ?» គេឆ្លើយថា៖ «គាត់សុខសប្បាយជាទេ! នុ៎ះហ្ន៎ នាងរ៉ាជែល កូនស្រីរបស់គាត់កំពុងតែនាំចៀមមក»។
ប៉ុន្ដែ គេឆ្លើយថា៖ «យើងមិនអាចឲ្យវាផឹកឥឡូវនេះបានទេ ទាល់តែហ្វូងសត្វទាំងអស់មកជុំគ្នា ហើយប្រមៀលថ្មពីមាត់អណ្តូងចេញសិន ទើបយើងដងទឹកឲ្យចៀមផឹកបាន»។