ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 29:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ាកុប​ក៏​ថើប​នាង​រ៉ាជែល ហើយ​ទ្រហោ​យំ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក យ៉ាកុប​ថើប​រ៉ាជែល ហើយ​បន្លឺ​សំឡេង​យំ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​ថើប​នាង​រ៉ាជែល ហើយ​ទ្រហោ​យំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាកុប​ក៏​ថើប​រ៉ាជែល រួច​ឡើង​សំឡេង​យំ

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក គាត់​ថើប​រ៉ាជែល ហើយ​ទ្រហោ​យំ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 29:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត ហើយ​ថើប​ពុកមក៍!»។


ពេល​លោក​យ៉ាកុប​ក្រឡេក​ឃើញ​នាង​រ៉ាជែល កូន​របស់​លោក​ឡាបាន់ បង​ប្រុស​របស់​ម្ដាយ​លោក និង​ចៀម​របស់​ឡាបាន់ បង​ប្រុស​របស់​ម្ដាយ​លោក លោក​ក៏​ចូល​ទៅ​ប្រមៀល​ថ្ម​ពី​មាត់​អណ្តូង​ចេញ ហើយ​ដង​ទឹក​ឲ្យ​ចៀម​របស់​លោក​ឡាបាន់​ផឹក។


កាល​លោក​ឡាបាន់​បាន​ឮ​ដំណឹង​អំ​ពី​លោក​យ៉ាកុប ជា​កូន​របស់​ប្អូន​ស្រី​គាត់ គាត់​ក៏​រត់​ទៅ​ទទួល ហើយ​ឱប​ថើប រួច​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ។ លោក​យ៉ាកុប​ក៏​រៀប​រាប់​ដំណើរ​រឿង​ទាំង​នោះ​ប្រាប់​លោក​ឡាបាន់


លោក​អេសាវ​រត់​មក​ជួប ហើយ​ឱប​ថើប រួច​យំ​ជា‌មួយ​គ្នា​ទាំង​ពីរ​នាក់។


ពេល​នោះ លោក​យ៉ូសែប​ក៏​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​រក​កន្លែង​យំ ព្រោះ​លោក​មាន​ចិត្ត​ក្តួល​អាណិត​ដល់​ប្អូន​ជា​ខ្លាំង ហើយ​លោក​ក៏​ចូល​ទៅ​យំ​នៅ​ក្នុង​បន្ទប់។


លោក​ទ្រហោ​យំ​យ៉ាង​ខ្លាំង ហើយ​សាសន៍​អេស៊ីព្ទ​ក៏​ឮ ព្រម​ទាំង​ពួក​ដំណាក់​ផារ៉ោន​ផង។


លោក​ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក្រាប​សំពះ ហើយ​ថើប​លោក រួច​លោក​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ជំរំ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​អើរ៉ុន​ថា៖ «ចូរ​ទៅ​ជួប​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន»។ លោក​ក៏​ទៅ បាន​ជួប​គ្នា​នៅ​ភ្នំ​របស់​ព្រះ ហើយ​ថើប​គ្នា។


សូម​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ថើប​បរិសុទ្ធ ក្រុម​ជំនុំ​របស់​ព្រះ‌គ្រីស្ទ​ទាំង​អស់ សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។