រួចព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការមកលោកអ៊ីសាកថា៖ «សូមអ្នកចាកចេញពីយើងទៅ ដ្បិតអ្នកខ្លាំងពូកែជាងយើងណាស់»។
លោកុប្បត្តិ 26:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកចាកចេញពីទីនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយអាស្រ័យនៅនោះទៅ។ ព្រះគម្ពីរខ្មែរសាកល អ៊ីសាកក៏ចាកចេញពីទីនោះ ទៅបោះជំរំនៅជ្រលងកេរ៉ារ ហើយរស់នៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកក៏ចាកចេញពីស្រុកនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយស្នាក់នៅទីនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកចេញពីទីនោះ ទៅដំឡើងត្រសាលត្រង់វាលច្រកកេរ៉ា ហើយក៏អាស្រ័យនៅឯនោះវិញ អាល់គីតាប អ៊ីសាហាក់ក៏ចាកចេញពីស្រុកនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយស្នាក់នៅទីនោះទៅ។ |
រួចព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការមកលោកអ៊ីសាកថា៖ «សូមអ្នកចាកចេញពីយើងទៅ ដ្បិតអ្នកខ្លាំងពូកែជាងយើងណាស់»។
លោកអ៊ីសាកបានស្តារអណ្តូងទឹកទាំងប៉ុន្មាន ដែលគេបានជីកនៅជំនាន់លោកអ័ប្រាហាំជាឪពុករបស់លោកឡើងវិញ ព្រោះពួកភីលីស្ទីនបានលុបទាំងអស់ ក្រោយពេលលោកអ័ប្រាហាំស្លាប់ទៅ។ លោកដាក់ឈ្មោះអណ្តូងទាំងនោះ តាមឈ្មោះដែលឪពុករបស់លោកបានដាក់កាលពីមុន។