ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 26:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច​មាន​រាជ‌ឱង្ការ​ថា៖ «ម្តេច​ក៏​អ្នក​ធ្វើ​ចំពោះ​យើង​ដូច្នេះ? បើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ប្រជា‌ជន បាន​រួម​ដំណេក​ជា‌មួយ​ប្រពន្ធ​អ្នក នោះ​អ្នក​នឹង​នាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ទោស​ដែរ​មិន​ខាន»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ័ប៊ីម្ម៉ាឡិច​មានរាជឱង្ការថា​៖ “អ្នក​បាន​ធ្វើ​អី​ដល់​យើង​ដូច្នេះ​? នៅតែ​បន្តិចទៀត​អាចមាន​ម្នាក់​ក្នុងចំណោម​ប្រជារាស្ត្រ​បាន​រួមដំណេក​ជាមួយ​ប្រពន្ធ​របស់អ្នក នោះ​អ្នក​បាន​នាំ​ទោស​មក​លើ​យើង​ហើយ”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ម្ដេច​ក៏​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង យក​ភរិយា​របស់​លោក​នោះ លោក​មុខ​ជា​បណ្ដាល​ឲ្យ​យើង​ទាំង​អស់​គ្នា មាន​ទោស​មិន​ខាន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ័ប៊ី‌ម៉្មា‌ឡិច​មាន​បន្ទូល​តប​ថា អ្នក​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ ក្រែង​មាន​ពួក​រាស្ត្រ​ណា​មួយ​បាន​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​អ្នក យ៉ាង​នោះ​នឹង​នាំ​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ទោស​ដែរ

សូមមើលជំពូក

អាល់គីតាប

ស្តេច​អប៊ីម៉ា‌ឡិច​សួរ​ទៅ​គាត់​ថា៖ «ម្តេច​ក៏​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? ប្រសិន​បើ​មាន​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង យក​ភរិយា​របស់​អ្នក នោះ​អ្នក​មុខ​ជា​បណ្តាល​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ទោស​មិន​ខាន»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 26:10
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​បាន​ហៅ​លោក​អ៊ីសាក​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «មើល៍ នាង​ជា​ប្រពន្ធ​អ្នក​ទេតើ! ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​និយាយ​ថា "នាង​ជា​ប្អូនរបស់​ខ្ញុំ"ដូច្នេះ?» លោក​អ៊ីសាក​ទូល​ស្ដេច​ថា៖ «ព្រោះ​ទូល‌បង្គំ​នឹក​ថា ក្រែង​ទូល‌បង្គំ​ត្រូវ​ស្លាប់​ព្រោះ​តែ​នាង»។


លុះ​ព្រឹក​ឡើង ស្រាប់​តែ​ឃើញ​ថា​ជា​នាង​លេអា លោក​យ៉ាកុប​ពោល​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «ម្តេច​បាន​ជា​លោក​ឪពុក​ធ្វើ​ដាក់​ខ្ញុំ​ដូច្នេះ? តើ​ខ្ញុំ​បម្រើ​លោក​ឪពុក​មិន​មែន​ដើម្បី​ឲ្យ​បាន​នាង​រ៉ាជែល​ទេឬ? ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បញ្ឆោត​ខ្ញុំ?»