លោកុប្បត្តិ 24:58 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ហៅនាងរេបិកាមក ហើយសួរថា៖ «តើកូនព្រមទៅជាមួយអ្នកនេះឬទេ?» នាងឆ្លើយថា៖ «ខ្ញុំព្រមទៅ»។ ព្រះគម្ពីរខ្មែរសាកល ពួកគេហៅរេបិកាមក ហើយសួរនាងថា៖ “តើកូនព្រមទៅជាមួយបុរសនេះឬទេ?”។ នាងឆ្លើយថា៖ “ខ្ញុំព្រមទៅ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏ហៅនាងរេបិកាមកសួរថា៖ «តើកូនយល់ព្រមទៅជាមួយលោកឬទេ?»។ នាងឆ្លើយថា៖ «ចាស ព្រម!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេហៅរេបិកាមកសួរថា ឯងព្រមទៅជាមួយនឹងអ្នកនេះឬទេ នាងទទួលថា ព្រម អាល់គីតាប គេក៏ហៅរ៉ហ្វ៊ីកាមកសួរថា៖ «តើកូនយល់ព្រមទៅជាមួយគាត់ឬទេ?»។ នាងឆ្លើយថា៖ «ចា៎ស ព្រម!»។ |
ដូច្នេះ គេក៏អនុញ្ញាតឲ្យនាងរេបិកាជាប្អូន ព្រមទាំងមេដោះរបស់នាង អ្នកបម្រើរបស់លោកអ័ប្រាហាំ និងពួកគាត់ទាំងប៉ុន្មានចេញទៅ។
ម៉ារាពោលថា៖ «មើល៍! ខ្ញុំនេះជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាក៏ចេញពីនាងទៅ។