លោកអ័ប្រាហាំយកចៀម និងគោមកថ្វាយព្រះបាទអ័ប៊ីម៉្មាឡិច រួចលោកទាំងពីរក៏តាំងសញ្ញាជាមួយគ្នា។
លោកុប្បត្តិ 21:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំញែកកូនចៀមញីប្រាំពីរទុកដោយឡែក។ ព្រះគម្ពីរខ្មែរសាកល រួចអ័ប្រាហាំដាក់កូនចៀមញីប្រាំពីរដោយឡែកពីហ្វូងចៀម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំញែកចៀមញីស្ទាវៗប្រាំពីរក្បាលទុកដោយឡែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប្រាហាំគាត់ដាក់កូនចៀម៧ដោយខ្លួន អាល់គីតាប អ៊ីព្រហ៊ីមញែកចៀមញីស្ទាវៗប្រាំពីរក្បាល ទុកដោយឡែក។ |
លោកអ័ប្រាហាំយកចៀម និងគោមកថ្វាយព្រះបាទអ័ប៊ីម៉្មាឡិច រួចលោកទាំងពីរក៏តាំងសញ្ញាជាមួយគ្នា។
ព្រះបាទអ័ប៊ីម៉្មាឡិចសួរលោកអ័ប្រាហាំថា៖ «កូនចៀមញីប្រាំពីរដែលអ្នកញែកទុកដោយឡែកនេះ តើមានន័យដូចម្តេច?»
លោកទូលឆ្លើយថា៖ «កូនចៀមញីប្រាំពីរដែលព្រះករុណានឹងទទួលពីដៃទូលបង្គំនេះ គឺដើម្បីឲ្យបានជាបន្ទាល់ដល់ទូលបង្គំថា ទូលបង្គំពិតជាបានជីកអណ្តូងនេះមែន»។