ដូច្នេះ ផារ៉ោនក៏ហៅលោកអាប់រ៉ាមមក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នកធ្វើដាក់យើងដូច្នេះ? ហេតុអ្វីបានជាអ្នកមិនបានប្រាប់យើងដោយត្រង់ថា នាងជាប្រពន្ធរបស់អ្នក?
លោកុប្បត្តិ 20:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័ប៊ីម៉្មាឡិចមានរាជឱង្ការទៅលោកអ័ប្រាហាំថា៖ «តើអ្នកយល់ឃើញដូចម្តេចបានជាអ្នកប្រព្រឹត្តដូច្នេះ?» ព្រះគម្ពីរខ្មែរសាកល អ័ប៊ីម្ម៉ាឡិចមានរាជឱង្ការនឹងអ័ប្រាហាំទៀតថា៖ “តើអ្នកបានគិតដូចម្ដេច បានជាអ្នកធ្វើការនេះ?”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការទៅកាន់លោកអប្រាហាំទៀតថា៖ «តើលោកមានគោលបំណងអ្វីបានជាប្រព្រឹត្តបែបនេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប៊ីម៉្មាឡិចក៏សួរអ័ប្រាហាំថា តើអ្នកឃើញដូចម្តេចបានជាធ្វើដូច្នេះ អាល់គីតាប បន្ទាប់មក ស្តេចអប៊ីម៉ាឡិច មានប្រសាសន៍ទៅកាន់អ៊ីព្រហ៊ីមទៀតថា៖ «តើអ្នកមានគោលបំណងអ្វីបានជាប្រព្រឹត្តបែបនេះ?»។ |
ដូច្នេះ ផារ៉ោនក៏ហៅលោកអាប់រ៉ាមមក ហើយសួរថា៖ «ហេតុអ្វីបានជាអ្នកធ្វើដាក់យើងដូច្នេះ? ហេតុអ្វីបានជាអ្នកមិនបានប្រាប់យើងដោយត្រង់ថា នាងជាប្រពន្ធរបស់អ្នក?
លោកអ័ប្រាហាំតបថា៖ «ព្រោះទូលបង្គំនឹកគិតថា នៅទីនេះប្រហែលជាគ្មានការកោតខ្លាចព្រះទេមើលទៅ ហើយថា គេនឹងសម្លាប់ទូលបង្គំ ដោយសារតែប្រពន្ធទូលបង្គំមិនខាន។
ពេលនោះ ព្រះបាទអ័ប៊ីម៉្មាឡិចហៅលោកអ័ប្រាហាំមក រួចមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកប្រព្រឹត្តដូច្នេះចំពោះយើង? តើខ្ញុំបានធ្វើអ្វីខុសចំពោះអ្នក បានជាអ្នកនាំឲ្យខ្ញុំ និងនគររបស់ខ្ញុំមានអំពើបាបដ៏ធ្ងន់បែបនេះ? អ្នកបានប្រព្រឹត្តចំពោះខ្ញុំតាមរបៀបដែលមិនគួរប្រព្រឹត្តទាល់តែសោះ»។