ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 2:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បុរស​នោះក៏​ពោល​ឡើង​ថា៖ «នេះ​ហើយ​ជា​ឆ្អឹង​ដែល​កើត​ចេញ​ពី​ឆ្អឹង​អញ ហើយ​ជា​សាច់​ដែល​កើត​ចេញ​ពី​សាច់អញ ត្រូវ​ហៅនាង​ថា "ស្ត្រី " ព្រោះ​បាន​យក​ចេញ​ពី​បុរស មក»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មនុស្ស​នោះ​ក៏​និយាយថា​៖ “លើក​នេះ ទើបជា​ឆ្អឹង​ពី​ឆ្អឹង​ខ្ញុំ ជា​សាច់​ពី​សាច់​ខ្ញុំ​! ម្នាក់នេះ​ត្រូវ​ហៅថា ‘ស្ត្រី’ ពីព្រោះ​នាង​ត្រូវបាន​យកចេញ​ពី​បុរស”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុរស​ក៏​ពោល​ឡើង​ថា៖ «លើក​នេះ​ពិត​ជា​ឆ្អឹង ដែល​កើត​ចេញ​មក​ពី​ឆ្អឹង​អញ ជា​សាច់​ដែល​កើត​ចេញ​មក​ពី​សាច់​អញ ត្រូវ​ហៅ​នាង​ថា “ស្ត្រី” ព្រោះ​នាង​បាន​កើត​ចេញ​ពី​បុរស​មក»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ័ដាម​ក៏​ថា នេះ​ហើយ​ជា​ឆ្អឹង​ពី​ឆ្អឹង​អញ ជា​សាច់​ពី​សាច់​អញ នឹង​ត្រូវ​ហៅ​ថា «ស្ត្រី» ពី​ព្រោះ​បាន​យក​ចេញ​ពី​បុរស​មក

សូមមើលជំពូក

អាល់គីតាប

បុរស​ក៏​ពោល​ឡើង​ថា៖ «លើក​នេះ​ពិត​ជា​ឆ្អឹង ដែល​កើត​ចេញ​មក​ពី​ឆ្អឹង​ខ្ញុំ ជា​សាច់​ដែល​កើត​ចេញ​មក​ពី​សាច់​ខ្ញុំ ត្រូវ​ហៅ​នាង​ថា “ស្ត្រី” ព្រោះ​នាង​បាន​កើត​ចេញ​ពី​បុរស​មក»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 2:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ឡាបាន់​ក៏​ពោល​ឡើង​ថា៖ «ប្រាកដ​ហើយ ក្មួយ​ជា​ឆ្អឹង​របស់​អ៊ំ និង​ជា​សាច់​របស់​អ៊ំ​ពិត​មែន!»។ លោក​យ៉ាកុប​ក៏​ស្នាក់​នៅ​ជា‌មួយ​គាត់​រយៈ​ពេល​មួយ​ខែ។


មួយ​ទៀត ត្រូវ​ប្រាប់​ដល់​អ័ម៉ា‌សាថា "តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ? បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង"»។


ពេល​នោះ កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​គាល់​ព្រះបាទ​ដាវីឌ​នៅ​ក្រុង​ហេប្រុន ទូល​ថា៖ «ទូល‌បង្គំ​គ្រប់​គ្នា​ជា​សាច់​លោហិត​ជា‌មួយ​ព្រះករុណា​ដែរ។


«សូម​និយាយ​ដាក់​ត្រចៀក​ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម​ទាំង​អស់​ថា បើ​កូន​យេរូ-បាល​ទាំង​ចិត​សិប​នាក់ ឬ​មនុស្ស​តែ​ម្នាក់​គ្រប់​គ្រង​លើ​អស់​លោក តើ​ណា​មួយ​ប្រសើរ​ជាង? សូម​នឹក​ចាំ​ផង​ដែរ​ថា ខ្ញុំ​ជា​សាច់​ឈាម​របស់​អស់​លោក»។