លោកុប្បត្តិ 10:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទឹកដីដែលគេរស់នៅ លាតសន្ធឹងចាប់តាំងពីមេសា ទៅខាងសេផា រហូតដល់តំបន់ភ្នំខាងកើត។ ព្រះគម្ពីរខ្មែរសាកល ទីស្នាក់អាស្រ័យរបស់ពួកគេគឺចាប់ពីមេសាឆ្ពោះទៅសេផារ រហូតដល់តំបន់ភ្នំខាងកើត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេរស់នៅចាប់តាំងពីស្រុកមេសា ប៉ែកខាងសេផាររហូតទៅដល់តំបន់ភ្នំខាងកើត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទីលំនៅរបស់គេ គឺចាប់តាំងពីមេសាទៅខាងសេផា ជាភ្នំដែលនៅខាងកើត អាល់គីតាប គេរស់នៅចាប់តាំងពីស្រុកមេសាប៉ែកខាងសេផារ រហូតទៅដល់តំបន់ភ្នំខាងកើត។ |
បាឡាម ក៏បញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «បាឡាកបាននាំខ្ញុំពីស្រុកអើរ៉ាមមក ស្តេចសាសន៍ម៉ូអាប់បានហៅខ្ញុំពីស្រុកភ្នំទិសខាងកើតមកថា "ចូរមក ចូរដាក់បណ្ដាសាពួកយ៉ាកុបឲ្យយើង ចូរមក ចូរប្រកួតនឹងសាសន៍អ៊ីស្រាអែលចុះ!"