ដូច្នេះ ព្រះបាទដាវីឌប្រមូលពួកអ៊ីស្រាអែលទាំងអស់មកក្រុងយេរូសាឡិម ដើម្បីយកហិបនៃព្រះយេហូវ៉ា មកកន្លែងដែលទ្រង់បានរៀបចំ។
លេវីវិន័យ 9:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏យកតង្វាយដែលលោកម៉ូសេបានបង្គាប់ទាំងប៉ុន្មាននោះ មកនៅមុខត្រសាលជំនុំ រួចក្រុមជំនុំទាំងអស់គ្នាក៏ចូលមកជិត ឈរនៅចំពោះព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលនាំយកតង្វាយទាំងប៉ុន្មានដែលលោកម៉ូសេបានបង្គាប់ មកដាក់នៅខាងមុខពន្លាជួបព្រះអម្ចាស់។ សហគមន៍ទាំងមូលនាំគ្នាចូលមកឈរ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏នាំយកដង្វាយដែលម៉ូសេបានបង្គាប់ទាំងប៉ុន្មាននោះ មកនៅមុខត្រសាលជំនុំ រួចពួកជំនុំទាំងអស់គ្នាក៏ចូលមកជិត ឈរនៅចំពោះព្រះយេហូវ៉ា អាល់គីតាប ជនជាតិអ៊ីស្រអែលនាំយកជំនូនទាំងប៉ុន្មានដែលម៉ូសាបានបង្គាប់ មកដាក់នៅខាងមុខជំរំជួបអុលឡោះតាអាឡា។ សហគមន៍ទាំងមូលនាំគ្នាចូលមកឈរ នៅចំពោះអុលឡោះតាអាឡា។ |
ដូច្នេះ ព្រះបាទដាវីឌប្រមូលពួកអ៊ីស្រាអែលទាំងអស់មកក្រុងយេរូសាឡិម ដើម្បីយកហិបនៃព្រះយេហូវ៉ា មកកន្លែងដែលទ្រង់បានរៀបចំ។
ប្រជាជនទាំងអស់បានមកជួបជុំគ្នានៅទីធ្លាខាងមុខទ្វារទឹក ដោយមានចិត្តតែមួយ ហើយគេសុំឲ្យស្មៀនអែសរ៉ាយកគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ ដែលព្រះយេហូវ៉ាបានបង្គាប់មកពួកអ៊ីស្រាអែល។
ព្រមទាំងគោឈ្មោលមួយ និងចៀមឈ្មោលមួយ សម្រាប់ជាតង្វាយមេត្រី ដើម្បីនឹងថ្វាយជាយញ្ញបូជា នៅចំពោះព្រះយេហូវ៉ា និងតង្វាយម្សៅលាយដោយប្រេងផង ដ្បិតនៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលេចមកឯអ្នករាល់គ្នា"»។
នោះលោកម៉ូសេប្រកាសថា៖ «នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកឲ្យអ្នករាល់គ្នាធ្វើតាម យ៉ាងនោះសិរីល្អនៃព្រះយេហូវ៉ានឹងលេចមកឲ្យអ្នករាល់គ្នាឃើញ»។
ត្រូវប្រមូលប្រជាជន ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងពួកអ្នកប្រទេសក្រៅដែលរស់នៅក្នុងទីក្រុងជាមួយអ្នក ដើម្បីឲ្យគេបានឮ ហើយរៀនកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ