លេវីវិន័យ 25:53 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវនៅជាមួយចៅហ្វាយនោះ ទុកដូចជាជើងឈ្នួលតាមកំណត់ឆ្នាំ មិនត្រូវឲ្យចៅហ្វាយត្រួតត្រាលើគេដោយតឹងរ៉ឹងនៅមុខអ្នករាល់គ្នាឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវរាប់គាត់ទុកដូចជាអ្នកស៊ីឈ្នួលប្រចាំឆ្នាំ នៅក្នុងផ្ទះរបស់ម្ចាស់ គឺមិនត្រូវជិះជាន់ធ្វើបាបគាត់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវនៅជាមួយនឹងចៅហ្វាយនោះ ទុកដូចជាជើងឈ្នួលតាមកំណត់ឆ្នាំ មិនត្រូវឲ្យចៅហ្វាយត្រួតត្រាលើគេដោយតឹងរ៉ឹង នៅមុខឯងរាល់គ្នាឡើយ អាល់គីតាប ត្រូវរាប់គាត់ទុកដូចជាអ្នកស៊ីឈ្នួលប្រចាំឆ្នាំ នៅក្នុងផ្ទះរបស់ម្ចាស់ គឺមិនត្រូវជិះជាន់ធ្វើបាបគាត់ឡើយ។ |
ក៏មិនត្រូវត្រួតត្រាលើគេដោយតឹងរ៉ឹងពេកឡើយ ត្រូវឲ្យកោតខ្លាចដល់ព្រះនៃអ្នកវិញ
ហើយអ្នកនឹងទុកអ្នកទាំងនោះ ជាមត៌កឲ្យកូនចៅអ្នកតទៅ ដើម្បីឲ្យបានជាកេរអាករដែរ គឺពីអស់អ្នកទាំងនោះហើយ ដែលអ្នករាល់គ្នាត្រូវយកទុកជាអ្នកបម្រើដល់អ្នក តែត្រង់ឯពួកកូនចៅអ៊ីស្រាអែលដែលជាបងប្អូនអ្នក នោះអ្នករាល់គ្នាមិនត្រូវត្រួតត្រាដោយតឹងរ៉ឹងឡើយ។
តែបើសល់នៅតិចឆ្នាំ និងដល់ឆ្នាំសោមនស្សហើយ នោះត្រូវគិតនឹងចៅហ្វាយ ហើយសងតម្លៃលោះខ្លួនតាមចំនួនឆ្នាំនោះវិញ