បើគ្មានអ្នកណានឹងមកលោះទេ តែអ្នកនោះទៅជាមានឡើងវិញ ហើយមានល្មមនឹងលោះយកបាន
លេវីវិន័យ 25:49 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះជាឪពុកធំ ឬមា ឬក្មួយគេក្តី ឬអ្នកណាក៏ដោយដែលជាសាច់ញាតិជិតដិតក្នុងគ្រួសារគេ នោះនឹងលោះបាន ឬបើខ្លួនគេទៅជាមានវិញ ក៏នឹងលោះដោយខ្លួនឯងបានដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុកមារបស់គាត់ កូនរបស់ឪពុកមា ឬសាច់ញាតិជិតដិតណាម្នាក់ អាចលោះគាត់យកមកវិញ ឬគាត់ត្រូវរកប្រាក់លោះខ្លួនឯងក៏បាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះជាឪពុកធំ ឬមា ឬក្មួយគេក្តី ឬអ្នកណាក៏ដោយដែលជាសាច់ញាតិជិតដិតក្នុងគ្រួសារគេ នោះនឹងលោះបាន ឬបើខ្លួនគេទៅជាមានវិញ ក៏នឹងលោះដោយខ្លួនឯងបានដែរ អាល់គីតាប ឪពុកមារបស់គាត់ កូនរបស់ឪពុកមា ឬសាច់ញាតិជិតដិតណាម្នាក់ អាចលោះគាត់យកមកវិញ ឬគាត់ត្រូវរកប្រាក់លោះខ្លួនឯងក៏បាន។ |
បើគ្មានអ្នកណានឹងមកលោះទេ តែអ្នកនោះទៅជាមានឡើងវិញ ហើយមានល្មមនឹងលោះយកបាន
នោះត្រូវរាប់ចាប់តាំងពីប៉ុន្មានឆ្នាំដែលលក់ដីនោះមក ហើយត្រូវបង្វិលប្រាក់ដែលសល់នៅប្រគល់ដល់អ្នកដែលទិញ រួចម្ចាស់ដីនឹងទៅនៅឯដីរបស់ខ្លួនវិញ
យ៉ាងនោះមានច្បាប់នឹងលោះគេមកវិញបាន ក្រោយដែលលក់ខ្លួនហើយដូច្នោះ គឺបងប្អូនណាមួយនឹងលោះគេចេញបាន
ត្រូវគិតជាមួយអ្នកដែលទិញខ្លួន រាប់តាំងពីឆ្នាំដែលបានលក់ខ្លួនទៅរហូតដល់ឆ្នាំសោមនស្ស ហើយថ្លៃដែលបានលក់ខ្លួន នោះត្រូវសម្រេចតាមចំនួនឆ្នាំដែលបានបម្រើនោះ ត្រូវតែគិតឈ្នួលដូចជាអ្នកបម្រើវិញ