តែឯត្រង់អ្នកបម្រើប្រុស ឬស្រីដែលអ្នកនឹងបានទាំងប៉ុន្មាន នោះត្រូវទិញអ្នកបម្រើប្រុសស្រីនោះ អំពីអស់ទាំងសាសន៍ដទៃដែលនៅជុំវិញអ្នករាល់គ្នាវិញ
លេវីវិន័យ 25:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកក៏មានច្បាប់នឹងទិញពួកកូនចៅរបស់អ្នកប្រទេសក្រៅ ដែលស្នាក់នៅកណ្ដាលអ្នករាល់គ្នាបានដែរ អ្នកនឹងទិញពួកនោះបាន ព្រមទាំងគ្រួគេដែលនៅជាមួយអ្នកដែលគេបានបង្កើតនៅក្នុងស្រុកអ្នករាល់គ្នាផង អស់អ្នកទាំងនោះនឹងបានជាកេរអាករដល់អ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាអាចទិញខ្ញុំបម្រើពីចំណោមកូនចៅរបស់ជនបរទេស ដែលរស់នៅក្នុងស្រុករបស់អ្នករាល់គ្នា ឬពីចំណោមពូជអំបូររបស់គេ ដែលកើតក្នុងស្រុកនេះ មកធ្វើជាកម្មសិទ្ធិរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងក៏មានច្បាប់នឹងទិញពួកកូនចៅរបស់អ្នកប្រទេសក្រៅ ដែលស្នាក់នៅកណ្តាលឯងរាល់គ្នាបានដែរ ឯងនឹងទិញពួកនោះបាន ព្រមទាំងគ្រួគេ ដែលនៅជាមួយនឹងឯង ដែលគេបានបង្កើតនៅក្នុងស្រុកឯងរាល់គ្នាផង ពួកអ្នកទាំងនោះនឹងបានជាកេរ្តិ៍អាករដល់ឯងរាល់គ្នា អាល់គីតាប អ្នករាល់គ្នាអាចទិញខ្ញុំបម្រើពីចំណោមកូនចៅរបស់ជនបរទេស ដែលរស់នៅក្នុងស្រុករបស់អ្នករាល់គ្នា ឬពីចំណោមពូជអំបូររបស់គេដែលកើតក្នុងស្រុកនេះមកធ្វើជាកម្មសិទ្ធិរបស់អ្នក។ |
តែឯត្រង់អ្នកបម្រើប្រុស ឬស្រីដែលអ្នកនឹងបានទាំងប៉ុន្មាន នោះត្រូវទិញអ្នកបម្រើប្រុសស្រីនោះ អំពីអស់ទាំងសាសន៍ដទៃដែលនៅជុំវិញអ្នករាល់គ្នាវិញ
ហើយអ្នកនឹងទុកអ្នកទាំងនោះ ជាមត៌កឲ្យកូនចៅអ្នកតទៅ ដើម្បីឲ្យបានជាកេរអាករដែរ គឺពីអស់អ្នកទាំងនោះហើយ ដែលអ្នករាល់គ្នាត្រូវយកទុកជាអ្នកបម្រើដល់អ្នក តែត្រង់ឯពួកកូនចៅអ៊ីស្រាអែលដែលជាបងប្អូនអ្នក នោះអ្នករាល់គ្នាមិនត្រូវត្រួតត្រាដោយតឹងរ៉ឹងឡើយ។