តែបាវបម្រើដែលអ្នករាល់គ្នាបានទិញមក នោះគេអាចបរិភោគបាន ក្រោយពីបានទទួលពិធីកាត់ស្បែកហើយ
លេវីវិន័យ 25:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែឯត្រង់អ្នកបម្រើប្រុស ឬស្រីដែលអ្នកនឹងបានទាំងប៉ុន្មាន នោះត្រូវទិញអ្នកបម្រើប្រុសស្រីនោះ អំពីអស់ទាំងសាសន៍ដទៃដែលនៅជុំវិញអ្នករាល់គ្នាវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអ្នករាល់គ្នាត្រូវការខ្ញុំបម្រើប្រុសស្រី ត្រូវទិញពួកគេពីចំណោមប្រជាជាតិនានា ដែលនៅជុំវិញអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯត្រង់បាវបំរើប្រុស ឬស្រីដែលឯងនឹងបានទាំងប៉ុន្មាន នោះត្រូវទិញបាវប្រុសស្រីនោះ អំពីអស់ទាំងសាសន៍ដទៃដែលនៅជុំវិញឯងរាល់គ្នាវិញ អាល់គីតាប ប្រសិនបើអ្នករាល់គ្នាត្រូវការខ្ញុំបម្រើប្រុសស្រី ត្រូវទិញពួកគេពីចំណោមប្រជាជាតិនានា ដែលនៅជុំវិញអ្នករាល់គ្នា។ |
តែបាវបម្រើដែលអ្នករាល់គ្នាបានទិញមក នោះគេអាចបរិភោគបាន ក្រោយពីបានទទួលពិធីកាត់ស្បែកហើយ
ប៉ុន្តែ បើបាវបម្រើនោះរស់នៅបានពីរថ្ងៃ ឬបីថ្ងៃ អ្នកនោះមិនត្រូវទទួលទោសទេ ដ្បិតបាវបម្រើនោះជាទ្រព្យរបស់គាត់។
ក៏មិនត្រូវត្រួតត្រាលើគេដោយតឹងរ៉ឹងពេកឡើយ ត្រូវឲ្យកោតខ្លាចដល់ព្រះនៃអ្នកវិញ
អ្នកក៏មានច្បាប់នឹងទិញពួកកូនចៅរបស់អ្នកប្រទេសក្រៅ ដែលស្នាក់នៅកណ្ដាលអ្នករាល់គ្នាបានដែរ អ្នកនឹងទិញពួកនោះបាន ព្រមទាំងគ្រួគេដែលនៅជាមួយអ្នកដែលគេបានបង្កើតនៅក្នុងស្រុកអ្នករាល់គ្នាផង អស់អ្នកទាំងនោះនឹងបានជាកេរអាករដល់អ្នករាល់គ្នា