រួចគេនឹងចេញពីអ្នកទៅ ព្រមទាំងកូនគេផង ដើម្បីនឹងត្រឡប់ទៅឯគ្រួសារនៅក្នុងកេរអាកររបស់បុព្វបុរសគេវិញ
លេវីវិន័យ 25:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវនៅជាមួយអ្នក ទុកដូចជាអ្នកស៊ីឈ្នួល ហើយដូចជាអ្នកស្នាក់នៅវិញ ត្រូវឲ្យគេនៅបម្រើអ្នករហូតដល់ឆ្នាំសោមនស្ស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវឲ្យគេធ្វើការក្នុងឋានៈជាអ្នកបម្រើ ឬដូចអ្នកដែលស្នាក់នៅជាបណ្ដោះអាសន្ន។ គេត្រូវនៅធ្វើការជាមួយអ្នក រហូតដល់ឆ្នាំមេត្តាករុណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យគេនៅជាមួយនឹងឯងទុកដូចជាអ្នកស៊ីឈ្នួល ហើយដូចជាអ្នកស្នាក់នៅវិញ ត្រូវឲ្យគេនៅបំរើឯងដរាបដល់ឆ្នាំសោមនស្ស អាល់គីតាប ត្រូវឲ្យគេធ្វើការក្នុងឋានៈជាអ្នកបម្រើ ឬដូចអ្នកដែលស្នាក់នៅជាបណ្តោះអាសន្ន។ គេត្រូវនៅធ្វើការជាមួយអ្នករហូតដល់ឆ្នាំមេត្តាករុណា។ |
រួចគេនឹងចេញពីអ្នកទៅ ព្រមទាំងកូនគេផង ដើម្បីនឹងត្រឡប់ទៅឯគ្រួសារនៅក្នុងកេរអាកររបស់បុព្វបុរសគេវិញ
បើមិនបានលោះតាមបែបណាមួយនេះ នោះគេក៏ត្រូវរួចចេញក្នុងឆ្នាំសោមនស្សដែរ ព្រមទាំងកូនគេផង
ប្រសិនបើបងប្អូនប្រុស ឬស្រីរបស់អ្នក ដែលជាសាសន៍ហេព្រើរ មកលក់ខ្លួនឲ្យអ្នក អ្នកនោះត្រូវបម្រើអ្នកប្រាំមួយឆ្នាំ ហើយនៅឆ្នាំទីប្រាំពីរ ត្រូវដោះលែងគេឲ្យទៅវិញចុះ។