បើអ្នកនោះគ្មានអ្វីល្មមនឹងលោះយកបានទេ នោះដីដែលបានលក់ទៅ នឹងនៅក្នុងកណ្ដាប់ដៃនៃអ្នកដែលបានទិញ ដរាបដល់ឆ្នាំសោមនស្ស លុះដល់ឆ្នាំសោមនស្សហើយ ដីនោះត្រូវត្រឡប់ទៅម្ចាស់ដើមវិញ រួចគាត់នឹងទៅនៅឯដីរបស់ខ្លួនបាន។
លេវីវិន័យ 25:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើមិនបានលោះវិញក្នុងរវាងមួយឆ្នាំនោះទេ ផ្ទះដែលនៅក្នុងទីក្រុងមានកំផែងនោះ នឹងបានដាច់ជារបស់អ្នកដែលទិញ ជាដរាបអស់ទាំងតំណតរៀងទៅ លុះដល់ឆ្នាំសោមនស្ស ផ្ទះនោះមិនបានមកវិញទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះផុតកំណត់ពេលមួយឆ្នាំហើយ ប្រសិនគេមិនលោះផ្ទះនៅក្នុងក្រុងទេ ផ្ទះនោះនឹងបានជាកម្មសិទ្ធិរបស់អ្នកទិញ និងពូជពង្សរហូត សូម្បីតែនៅឆ្នាំមេត្តាករុណាក៏ម្ចាស់ដើមមិនអាចយកវិញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមិនបានលោះវិញក្នុងរវាង១ឆ្នាំនោះទេ ផ្ទះដែលនៅក្នុងទីក្រុងមានកំផែងនោះ នឹងបានដាច់ជារបស់ផងអ្នកដែលទិញ ជាដរាបអស់ទាំងដំណតរៀងទៅ លុះដល់ឆ្នាំសោមនស្ស ផ្ទះនោះមិនបានមកវិញទេ អាល់គីតាប លុះផុតកំណត់ពេលមួយឆ្នាំហើយ ប្រសិនគេមិនលោះផ្ទះនៅក្នុងក្រុងទេ ផ្ទះនោះនឹងបានជាកម្មសិទ្ធិរបស់អ្នកទិញ និងពូជពង្សរហូត សូម្បីតែនៅឆ្នាំមេត្តាករុណា ក៏ម្ចាស់ដើមមិនអាចយកវិញបានដែរ។ |
បើអ្នកនោះគ្មានអ្វីល្មមនឹងលោះយកបានទេ នោះដីដែលបានលក់ទៅ នឹងនៅក្នុងកណ្ដាប់ដៃនៃអ្នកដែលបានទិញ ដរាបដល់ឆ្នាំសោមនស្ស លុះដល់ឆ្នាំសោមនស្សហើយ ដីនោះត្រូវត្រឡប់ទៅម្ចាស់ដើមវិញ រួចគាត់នឹងទៅនៅឯដីរបស់ខ្លួនបាន។
បើមនុស្សណាលក់ផ្ទះនៅក្នុងទីក្រុងដែលមានកំផែង នោះមានច្បាប់លោះមកវិញក្នុងរវាងមួយឆ្នាំ រាប់តាំងពីថ្ងៃដែលបានលក់មក គឺនៅវេលាពេញមួយឆ្នាំ គេមានច្បាប់លោះមកវិញបាន
ឯផ្ទះទាំងប៉ុន្មានដែលនៅអស់ទាំងស្រុកឥតមានកំផែងព័ទ្ធ នោះត្រូវរាប់ទុកដូចជាស្រែចម្ការវិញ មានច្បាប់លោះបាន ហើយដល់ឆ្នាំសោមនស្សក៏ត្រូវបានមកវិញដែរ