ហើយនៅក្នុងស្រុកដែលជាកេរអាករអ្នករាល់គ្នាទាំងប៉ុន្មាននោះ ត្រូវបើកច្បាប់ឲ្យលោះដីមកវិញបាន។
លេវីវិន័យ 25:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើបង ឬប្អូនអ្នកធ្លាក់ខ្លួនទៅជាក្រីក្រ ហើយលក់ដីខ្លះ នោះសាច់សន្តានដែលជិតបំផុត ត្រូវមកលោះយកដីដែលបានលក់ឲ្យគេហើយនោះវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើបងប្អូនរបស់អ្នកធ្លាក់ខ្លួនក្រ ហើយត្រូវលក់ដីមួយចំណែករបស់ខ្លួន អ្នកដែលមានសិទ្ធិលោះដី គឺសាច់ញាតិដ៏ជិតដិត ត្រូវមកលោះយកដីដែលបងប្អូននោះលក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាបងឬប្អូនឯងធ្លាក់ខ្លួនទៅជាក្រីក្រ ហើយលក់ដីខ្លះ នោះសាច់សន្តានដែលជិតបំផុត ត្រូវមកលោះយកដីដែលបានលក់ឲ្យគេហើយនោះវិញ អាល់គីតាប ប្រសិនបើបងប្អូនរបស់អ្នកធ្លាក់ខ្លួនក្រ ហើយត្រូវលក់ដីមួយចំណែករបស់ខ្លួន អ្នកដែលមានសិទ្ធិលោះដី គឺសាច់ញាតិដ៏ជិតដិតត្រូវមកលោះយកដីដែលបងប្អូននោះលក់។ |
ហើយនៅក្នុងស្រុកដែលជាកេរអាករអ្នករាល់គ្នាទាំងប៉ុន្មាននោះ ត្រូវបើកច្បាប់ឲ្យលោះដីមកវិញបាន។
បើគ្មានអ្នកណានឹងមកលោះទេ តែអ្នកនោះទៅជាមានឡើងវិញ ហើយមានល្មមនឹងលោះយកបាន
បើមានអ្នកប្រទេសក្រៅ ឬអ្នកដែលស្នាក់នៅជាមួយអ្នកបានទៅជាអ្នកមាន ហើយបងប្អូនអ្នកម្នាក់ទៀត ដែលនៅជិតបានធ្លាក់ខ្លួនទៅជាក្រ លក់ខ្លួនទៅអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយអ្នក ឬទៅអ្នកណាក្នុងពូជរបស់អ្នកប្រទេសក្រៅនោះ
បើគេញែកស្រែណាដែលគេបានទិញ ដែលមិនមែនជាកេរអាករខ្លួន ទុកជាបរិសុទ្ធសម្រាប់ព្រះយេហូវ៉ា
ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងហើយថា ទោះជាព្រះអង្គមានសម្បត្តិស្ដុកស្តមក៏ដោយ តែព្រះអង្គបានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រឡប់ជាមាន ដោយសារភាពក្រីក្ររបស់ព្រះអង្គ។
ហើយគេក៏ច្រៀងទំនុកមួយថ្មីថា៖ «ព្រះអង្គសមនឹងទទួលក្រាំងនេះ ហើយបកត្រាផង ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានលោះមនុស្សដោយព្រះលោហិតរបស់ព្រះអង្គ ពីគ្រប់កុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ជនជាតិ និងគ្រប់សាសន៍ ថ្វាយដល់ព្រះ។
នោះគាត់និយាយទៅកូនប្រសាថា៖ «សូមឲ្យលោកបានព្រះពរពីព្រះយេហូវ៉ាចុះ ដោយព្រោះលោកមិនដែលខានប្រព្រឹត្តដោយសប្បុរសដល់ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង»។ រួចណាអូមីនិយាយថា៖ «លោកនោះជាសាច់ញាតិជិតដិតនឹងយើងទេ លោកជាអ្នកដែលមានច្បាប់នឹងលោះឲ្យយើងបាន»។
ខ្ញុំមានច្បាប់នឹងលោះមែន ប៉ុន្តែ មានម្នាក់ទៀតដែលជាសាច់ញាតិជិតជាងខ្ញុំទៅទៀត
លោកលោកបូអូស ដែលកូនបាននៅជាមួយពួកស្រីរបស់លោក នោះជាសាច់ញាតិនឹងយើងហើយ នៅយប់នេះ លោកនឹងរោយស្រូវនៅទីលាន
លោកសួរថា៖ «តើអ្នកណានេះ?» នាងឆ្លើយថា៖ «នាងខ្ញុំឈ្មោះរស់ ជាស្រីបម្រើរបស់លោកម្ចាស់ សូមបណ្តោយផួយមកដណ្តប់ឲ្យស្រីបម្រើរបស់លោកម្ចាស់ផង ដ្បិតលោកម្ចាស់ជាអ្នកមានច្បាប់នឹងលោះបាន»។
ពេលនោះ លោកមានប្រសាសន៍ទៅកាន់អ្នកដែលមានច្បាប់នឹងលោះនោះថា៖ «ណាអូមី ដែលបានត្រឡប់មកពីស្រុកម៉ូអាប់វិញ គាត់ចង់លក់ដីមួយក្បាលរបស់អេលីម៉ាលេច ជាសាច់ញាតិរបស់យើង។