រួចដល់ឆ្នាំទីប្រាំបី អ្នករាល់គ្នាត្រូវសាបព្រោះទៅចុះ តែនឹងបរិភោគផលចាស់ដរាបដល់ឆ្នាំទី៩ អ្នករាល់គ្នាត្រូវបរិភោគផលចាស់នោះរហូតដល់បានច្រូតផលថ្មីហើយ។
អ្នករាល់គ្នាសាបព្រោះសាជាថ្មី នៅឆ្នាំទីប្រាំបី តែអ្នករាល់គ្នាបរិភោគផលដែលប្រមូលបានពីមុន រហូតដល់ឆ្នាំទីប្រាំបួន។ អ្នករាល់គ្នាត្រូវបរិភោគផលចាស់ រហូតទាល់តែបានទទួលភោគផលថ្មី។
រួចដល់ឆ្នាំទី៨ ត្រូវឲ្យឯងរាល់គ្នាសាបព្រោះទៅចុះ តែនឹងបរិភោគផលចាស់ដរាបដល់ឆ្នាំទី៩ ឯងរាល់គ្នាត្រូវបរិភោគផលចាស់នោះរហូតដល់បានច្រូតផលថ្មីហើយ។
អ្នករាល់គ្នាសាបព្រោះសាជាថ្មីនៅឆ្នាំទីប្រាំបី តែអ្នករាល់គ្នាបរិភោគផលដែលប្រមូលបានពីមុនរហូតដល់ឆ្នាំទីប្រាំបួន។ អ្នករាល់គ្នាត្រូវបរិភោគផលចាស់ រហូតទាល់តែបានទទួលភោគផលថ្មី។
ការនេះជាទីសម្គាល់សម្រាប់អ្នករាល់គ្នា គឺនៅឆ្នាំនេះ អ្នករាល់គ្នានឹងបរិភោគផលដែលដុះខ្លួនឯង ដល់ឆ្នាំទីពីរ នឹងបរិភោគផលដែលកើតពីនោះទៀត តែដល់ឆ្នាំទីបី អ្នករាល់គ្នាត្រូវសាបព្រោះ ច្រូតកាត់ ហើយដាំចម្ការទំពាំងបាយជូរ រួចបរិភោគពីផលទាំងនោះទៅ។
នៅថ្ងៃទីប្រាំមួយ ត្រូវឲ្យគេរើសលើសជាងធម្មតាមួយជាពីរ យកទៅរៀបចំទុក»។
ការនេះនឹងបានជាទីសម្គាល់ដល់អ្នករាល់គ្នា គឺនៅឆ្នាំនេះ អ្នករាល់គ្នានឹងបរិភោគផលដែលដុះឯង ដល់ឆ្នាំទីពីរ នោះនឹងបរិភោគផលដែលកើតពីនោះទៀត តែដល់ឆ្នាំទីបី អ្នករាល់គ្នាត្រូវសាបព្រោះ ច្រូតកាត់ ហើយដាំចម្ការទំពាំងបាយជូរ រួចបរិភោគផលទាំងនោះវិញ។
មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់អញ អ្នករាល់គ្នាជាអ្នកប្រទេសក្រៅដែលគ្រាន់តែសំណាក់នៅជាមួយអញប៉ុណ្ណោះទេ
អ្នករាល់គ្នានឹងបរិភោគផលចាស់រហូតដល់ផលថ្មីចូលមក នោះនឹងត្រូវយកផលចាស់ចេញ ឲ្យបានកន្លែងដាក់ផលថ្មីវិញ។