បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏នាំគ្នាចេញទៅ ហើយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។
លេវីវិន័យ 24:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយគេក៏បាននាំអ្នកដែលជេរប្រមាថនោះចេញទៅក្រៅជំរំ គប់នឹងថ្មទៅ ពួកកូនចៅអ៊ីស្រាអែលធ្វើសម្រេច ដូចជាព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែល។ គេក៏នាំគ្នាយកអ្នកប្រមាថព្រះជាម្ចាស់ចេញពីជំរំ ហើយយកដុំថ្មគប់សម្លាប់។ ជនជាតិអ៊ីស្រាអែលធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយគេក៏បាននាំអ្នកដែលជេរប្រមាថនោះចេញទៅឯក្រៅទីដំឡើងត្រសាលចោលនឹងថ្មទៅ ពួកកូនចៅអ៊ីស្រាអែលធ្វើសំរេចដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មកម៉ូសេ។ អាល់គីតាប ម៉ូសាមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែល។ គេក៏នាំគ្នាយកអ្នកប្រមាថអុលឡោះតាអាឡាចេញពីជំរំ ហើយយកដុំថ្មគប់សម្លាប់។ ជនជាតិអ៊ីស្រអែលធ្វើតាមបន្ទូល ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ |
បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏នាំគ្នាចេញទៅ ហើយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។
នេះហើយជាច្បាប់សម្រាប់អ្នករាល់គ្នា នៅអស់កល្បជានិច្ច ដើម្បីឲ្យបានធួននឹងពួកកូនចៅអ៊ីស្រាអែលមួយឆ្នាំម្តង ដោយព្រោះអស់ទាំងអំពើបាបរបស់គេ»។ លោកក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ត្រូវមានច្បាប់តែមួយប៉ុណ្ណោះ សម្រាប់ទាំងអ្នកស្នាក់នៅ និងអ្នកស្រុកផង ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។