រួចនាំមនុស្សខូចអាក្រក់ពីរនាក់មក ឲ្យឈរនៅមុខវា ដើម្បីធ្វើបន្ទាល់ទាស់នឹងវាថា វាបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ស្រេចហើយ ចូរនាំវាចេញទៅក្រៅ គប់នឹងថ្មសម្លាប់ទៅ»។
លេវីវិន័យ 24:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវឲ្យអ្នកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អស់អ្នកណាដែលជេរប្រទេចដល់ព្រះរបស់ខ្លួន នោះត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួនទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា: អ្នកណាដាក់បណ្ដាសាព្រះរបស់ខ្លួន អ្នកនោះត្រូវទទួលទោស ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អស់អ្នកណាដែលនឹងជេរប្រទេចដល់ព្រះនៃខ្លួន នោះត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួនទៅ អាល់គីតាប ចូរប្រាប់ជនជាតិអ៊ីស្រអែលថា: អ្នកណាដាក់បណ្តាសាអុលឡោះជាម្ចាស់របស់ខ្លួន អ្នកនោះត្រូវទទួលទោស ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត។ |
រួចនាំមនុស្សខូចអាក្រក់ពីរនាក់មក ឲ្យឈរនៅមុខវា ដើម្បីធ្វើបន្ទាល់ទាស់នឹងវាថា វាបានប្រមាថដល់ព្រះ ហើយដល់ស្តេចផង ស្រេចហើយ ចូរនាំវាចេញទៅក្រៅ គប់នឹងថ្មសម្លាប់ទៅ»។
មិនត្រូវចេញព្រះនាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ានឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមរបស់ព្រះអង្គ ជាអសារឥតការនោះឡើយ។
មិនត្រូវជេរប្រមាថព្រះឡើយ ក៏មិនត្រូវប្រទេចផ្ដាសាអ្នកដឹកនាំប្រជាជនរបស់អ្នកដែរ។
មិនត្រូវយកកូនចៅរបស់អ្នកណាមួយទៅធ្វើយញ្ញបូជា ថ្វាយព្រះម៉ូឡុកឡើយ ក៏កុំឲ្យបង្អាប់ដល់ព្រះនាមនៃព្រះរបស់អ្នកឲ្យសោះ យើងជាព្រះយេហូវ៉ា។
«បើអ្នកណាបានធ្វើបាប ដោយឮអ្នកដែលបានស្បថបំពាន ដែលអ្នកជាសាក្សីមិនព្រមឆ្លើយប្រាប់អំពីការដែលខ្លួនបានឃើញ ឬបានឮ អ្នកនោះត្រូវទទួលទោស ។
ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់ដែលស្អាត ហើយមិនធ្វើដំណើរទៅណា តែមិនព្រមប្រារព្ធពិធីបុណ្យរំលងទេ អ្នកនោះត្រូវកាត់ចេញពីសាសន៍របស់ខ្លួន ដោយព្រោះមិនបានយកតង្វាយមកថ្វាយព្រះយេហូវ៉ា នៅវេលាដែលបានកំណត់ អ្នកនោះត្រូវទទួលទោសតាមអំពើបាបរបស់ខ្លួន។