លើកលែងតែដោយព្រោះសាច់ញាតិដែលជិតដិត គឺម្តាយ ឬឪពុក កូនប្រុសកូនស្រី ឬបងប្អូនប្រុសរបស់ខ្លួនប៉ុណ្ណោះ
លេវីវិន័យ 21:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដោយព្រោះបងប្អូនស្រីនៅក្រមុំ ជាសាច់ជិតដិតដែលមិនទាន់មានប្តី នោះនឹងនាំឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចនាងនោះបានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ក៏មានសិទ្ធិប៉ះពាល់សពរបស់បងប្អូនស្រី ដែលនៅក្រមុំមិនទាន់មានគូស្រករដែរ ព្រោះនាងនៅក្រោមអាណាព្យាបាលរបស់គ្រួសារគាត់នៅឡើយ តែគាត់អាចទៅជាសៅហ្មងដោយសារប៉ះពាល់សាកសពរបស់នាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដោយព្រោះបងប្អូនស្រីនៅក្រមុំ ជាសាច់ជិតដិតដែលមិនទាន់មានប្ដី នោះនឹងនាំឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចនាងនោះបានដែរ អាល់គីតាប គាត់ក៏មានសិទ្ធិប៉ះពាល់សពរបស់បងប្អូនស្រីដែលនៅក្រមុំមិនទាន់មានគូស្រករដែរ ព្រោះនាងនៅក្រោមអាណាព្យាបាលរបស់គ្រួសារគាត់នៅឡើយ តែគាត់អាចទៅជាសៅហ្មងដោយសារប៉ះពាល់សាកសពរបស់នាង។ |
លើកលែងតែដោយព្រោះសាច់ញាតិដែលជិតដិត គឺម្តាយ ឬឪពុក កូនប្រុសកូនស្រី ឬបងប្អូនប្រុសរបស់ខ្លួនប៉ុណ្ណោះ
ពួកសង្ឃជាមេលើសាសន៍របស់ខ្លួន ដូច្នេះ មិនត្រូវធ្វើអ្វីនឹងនាំឲ្យខ្លួនសៅហ្មង ឲ្យបានទាបថោកវិញឡើយ។
បើកូនស្រីរបស់សង្ឃណាបានយកប្តីជាអ្នកក្រៅ នាងនោះមិនត្រូវបរិភោគតង្វាយបរិសុទ្ធដែលលើកថ្វាយចុះឡើងទៀតឡើយ