ប៉ុន្តែ អ្នកនោះវិកលវិការហើយ បានជាមិនត្រូវចូលកន្លែងវាំងនន ឬជិតអាសនាឡើយ ដើម្បីកុំឲ្យបង្អាប់ដល់ទីបរិសុទ្ធរបស់យើង ដ្បិតយើងនេះជាព្រះយេហូវ៉ា ដែលញែកគេចេញជាបរិសុទ្ធ»។
លេវីវិន័យ 21:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកម៉ូសេក៏ប្រាប់ដល់លោកអើរ៉ុន និងពួកកូនលោក ហើយដល់ពួកចៅអ៊ីស្រាអែលទាំងអស់គ្នាផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេនាំយកព្រះបន្ទូលនេះទៅជម្រាបលោកអើរ៉ុន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះម៉ូសេក៏ប្រាប់ដល់អើរ៉ុន នឹងពួកកូនលោក ហើយដល់ពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាផង។ អាល់គីតាប ម៉ូសានាំយកបន្ទូលនេះទៅជម្រាបហារូន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រអែលទាំងមូល។ |
ប៉ុន្តែ អ្នកនោះវិកលវិការហើយ បានជាមិនត្រូវចូលកន្លែងវាំងនន ឬជិតអាសនាឡើយ ដើម្បីកុំឲ្យបង្អាប់ដល់ទីបរិសុទ្ធរបស់យើង ដ្បិតយើងនេះជាព្រះយេហូវ៉ា ដែលញែកគេចេញជាបរិសុទ្ធ»។
សូមប្រាប់លោកអើឃីពថា «ចូរយកចិត្តទុកដាក់នឹងបំពេញការងារដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ឲ្យបានសម្រេចចុះ»។
ធីម៉ូថេ កូនអើយ ខ្ញុំសូមប្រគល់ពាក្យបណ្ដាំនេះទុកនឹងអ្នក តាមទំនាយដែលបានថ្លែងអំពីអ្នកកាលពីមុន ដើម្បីឲ្យអ្នកបានតយុទ្ធយ៉ាងល្អ ដោយសារសេចក្ដីទាំងនេះ
ហើយអ្វីដែលអ្នកបានឮពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន ត្រូវប្រគល់ឲ្យមនុស្សស្មោះត្រង់ ដែលមានសមត្ថភាពអាចបង្រៀនអ្នកផ្សេងទៀតបានដែរ។