មិនត្រូវឲ្យមានដៃណាប៉ះពាល់អ្នកនោះឡើយ តែត្រូវចោលអ្នកនោះនឹងថ្ម ឬបាញ់នឹងព្រួញវិញ ទោះជាសត្វ ឬមនុស្សក្តីក៏មិនត្រូវនៅរស់ដែរ"។ កាលណាមានសំឡេងផ្លុំស្នែងឮសូរវែង នោះគេអាចឡើងមកលើភ្នំបាន»។
លេវីវិន័យ 20:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើស្ត្រីណាចូលទៅជិតសត្វណា ហើយរួមសង្វាសជាមួយ នោះត្រូវសម្លាប់ស្ត្រី ព្រមទាំងសត្វនោះផង ត្រូវសម្លាប់ទាំងពីរកុំខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើស្ត្រីម្នាក់ទៅរួមរ័កជាមួយសត្វ ត្រូវសម្លាប់ទាំងស្ត្រីនោះ ទាំងសត្វ។ គេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើស្ត្រីណាចូលទៅជិតសត្វណា ហើយរួមសង្វាសជាមួយ នោះត្រូវសំឡាប់ស្ត្រី ព្រមទាំងសត្វនោះផង ត្រូវសំឡាប់ទាំង២ កុំខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។ អាល់គីតាប ប្រសិនបើស្ត្រីម្នាក់ទៅរួមរ័កជាមួយសត្វ ត្រូវសម្លាប់ទាំងស្ត្រីនោះ ទាំងសត្វ។ គេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ |
មិនត្រូវឲ្យមានដៃណាប៉ះពាល់អ្នកនោះឡើយ តែត្រូវចោលអ្នកនោះនឹងថ្ម ឬបាញ់នឹងព្រួញវិញ ទោះជាសត្វ ឬមនុស្សក្តីក៏មិនត្រូវនៅរស់ដែរ"។ កាលណាមានសំឡេងផ្លុំស្នែងឮសូរវែង នោះគេអាចឡើងមកលើភ្នំបាន»។
ប្រសិនបើគោមួយជល់មនុស្សប្រុស ឬស្រីម្នាក់ស្លាប់ ត្រូវចោលសម្លាប់គោនោះនឹងដុំថ្ម ហើយមិនត្រូវបរិភោគសាច់វាឡើយ រីឯម្ចាស់គោនឹងមិនជាប់មានទោសទេ។
ប្រសិនបើគោជល់បាវបម្រើប្រុស ឬស្រី ម្ចាស់គោត្រូវសងប្រាក់សាមសិបសេកែលទៅចៅហ្វាយជនរងគ្រោះ រីឯគោត្រូវចោលសម្លាប់នឹងដុំថ្ម។
ក៏កុំរួមសង្វាសនឹងសត្វណា ជាការដែលនាំឲ្យស្មោកគ្រោកឡើយ ហើយស្រីក៏មិនត្រូវឈរនៅមុខសត្វ ដើម្បីរួមសង្វាសជាមួយនោះដែរ ដ្បិតជាអំពើដ៏ថោកទាបបំផុត។
បើមនុស្សណារួមសង្វាសនឹងសត្វ នោះត្រូវសម្លាប់ចោលជាកុំខាន ហើយទាំងសត្វនោះក៏ត្រូវសម្លាប់ដែរ។
បើមនុស្សណាយកបង ឬប្អូនស្រីខ្លួន ទោះបើជាកូនខាងឪពុក ឬម្តាយខ្លួនក្តី ហើយក៏ឃើញកេរខ្មាសនាង នាងក៏ឃើញកេរខ្មាសរបស់ប្រុសនោះ យ៉ាងនោះជាការគួរខ្មាសហើយ អ្នកទាំងពីរនឹងត្រូវកាត់ចេញនៅចំពោះមុខពួកកូនចៅសាសន៍របស់ខ្លួន ដោយព្រោះបានបើកកេរខ្មាសបង ឬប្អូនស្រីខ្លួន អ្នកនោះត្រូវទ្រាំទ្រអំពើទុច្ចរិតរបស់ខ្លួន។
ដ្បិតគេមិនអាចទ្រាំទ្រនឹងព្រះបញ្ជានោះបានទេ គឺថា៖ «សូម្បីតែសត្វណាដែលពាល់ភ្នំនោះ ក៏ត្រូវចោលសម្លាប់នឹងថ្មដែរ» ។