ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 19:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ថ្វាយ​ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​អ្នក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ណា​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជា​មេត្រី‌ភាព​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​ថ្វាយ​តាម​របៀប​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​ដើម្បី​ឲ្យ​ទ្រង់​បាន​ទទួល​ឯង

សូមមើលជំពូក

អាល់គីតាប

ពេល​ណា​អ្នក​រាល់​គ្នា​ធ្វើ​គូរបាន​មេត្រី​ភាព​ជូនអុលឡោះ‌តាអាឡា ត្រូវ​ជូន​តាម​របៀប​គាប់​ចិត្ត​អុលឡោះ។

សូមមើលជំពូក



លេវី‌វិន័យ 19:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ហេ‌សេ‌គា​តែង​តាំង​ពួក​សង្ឃ និង​ពួក​លេវី​តាម​ផ្នែក​របស់​ពួក​គេ គឺ​គ្រប់​គ្នា​មាន​ការ‌ងារ​រៀងៗ​ខ្លួន​ដែល​ត្រូវ​ធ្វើ ទាំង​ពួក​សង្ឃ និង​ពួក​លេវី ដើម្បី​ថ្វាយ​តង្វាយ​ដុត តង្វាយ​មេត្រី ហើយ​ធ្វើ​ការ‌ងារ​ផ្សេងៗ ព្រម​ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ នៅ​ត្រង់​ទ្វារ​ត្រសាលរបស់​ព្រះ‌យេហូវ៉ា។


លោក​ចាត់​កំលោះៗ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​ទៅ​ថ្វាយ​តង្វាយ​ដុត ហើយ​សម្លាប់​គោ​ឈ្មោល​ធ្វើ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​ថ្វាយ​ព្រះ‌យេហូវ៉ា។


កាល​ណា​ចៅ‌ហ្វាយ​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត ជា​តង្វាយ​ដុត ឬ​តង្វាយ​មេត្រី ទុក​ជា​តង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ស្ម័គ្រ​ពី​ចិត្ត នោះ​ត្រូវ​ឲ្យ​គេ​បើក​ទ្វារ​ខាង​កើត​នោះ​ជូន​លោក រួច​លោក​នឹង​រៀប​តង្វាយ​ដុត និង​តង្វាយ​មេត្រី​របស់​លោក ដូច​ជា​ធ្លាប់​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ​ដែរ ស្រេច​ហើយ លោក​នឹង​ចេញ​ទៅ លុះ​លោក​បាន​ចេញ​ទៅ​ហើយ នោះ​គេ​នឹង​បិទ​ទ្វារ​វិញ។


ឯ​ចៅ‌ហ្វាយ​នឹង​ចូល​តាម​ផ្លូវ​ថែវ​នៃ​ទ្វារ​កំផែង​ខាង​ក្រៅ ហើយ​ឈរ​នៅ​ជិត​បង្គោល​ទ្វារ ពួក​សង្ឃ​នឹង​រៀប​តង្វាយ​ដុត និង​តង្វាយ​មេត្រី​របស់​លោក ហើយ​លោក​នឹង​ថ្វាយ​បង្គំ​នៅ​ត្រង់​ទ្វារ​នោះ រួច​លោក​នឹង​ចេញ​ទៅ​វិញ តែ​ទ្វារ​នោះ​មិន​ត្រូវ​បិទ​ទេ​រហូត​ដល់​ល្ងាច។


ប្រសិន‌បើ​តង្វាយ​របស់​អ្នក​ជា​គោ​ដែល​ត្រូវ​ដុត​ថ្វាយ ត្រូវ​យក​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ គេ​ត្រូវ​យក​តង្វាយ​នោះ​ទៅ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល‌ជំនុំ ឲ្យ​បាន​ជា​ទី​គាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


កុំ​ឲ្យ​អ្នក​រាល់​គ្នា​បែរ​ទៅ​តាម​រូប​ព្រះ​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ព្រះ​សិត​សម្រាប់​អ្នក​រាល់​គ្នា​ផង យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។


ត្រូវ​តែ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ថ្ងៃ​ដែល​ថ្វាយ ហើយ​នៅ​ថ្ងៃ​ស្អែក​ក៏​បាន តែ​បើ​មាន​អ្វី​នៅ​សល់​ដល់​ថ្ងៃ​ទី​បី នោះ​ត្រូវ​ដុត​ក្នុង​ភ្លើង​វិញ។


នោះ​បើ​គេ​ចង់​ឲ្យ​ព្រះ‌អង្គ​ទទួល ត្រូវ​ឲ្យ​គេ​ថ្វាយ​សត្វ​ឈ្មោល​ឥត‌ខ្ចោះ​ពី​ហ្វូង​គោ ហ្វូង​ចៀម ឬ​ហ្វូង​ពពែ​ក្តី


ពេល​អ្នក​ណា​ម្នាក់​ថ្វាយ​យញ្ញ‌បូជា ជា​តង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា សម្រាប់​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត ទោះ​បើ​គោ ឬ​ចៀម​ក្តី សត្វ​នោះ​ត្រូវ​តែ​បាន​ពេញ​ខ្នាត ទើប​ព្រះ‌អង្គ​ទទួល មិន​ត្រូវ​មាន​ភាព​ពិការ​អ្វី​ឡើយ។


បើ​គោ ឬ​ចៀម មាន​អវយវៈ​ខ្វះ​ខាត​មិន​ខាន​ពេញ​លក្ខណៈ នោះ​អ្នក​នឹង​ថ្វាយ​ជា​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត​បាន តែ​ព្រះ‌អង្គ​មិន​ទទួល​សត្វ​នោះ​សម្រាប់​ជា​តង្វាយ​លា​បំណន់​ឡើយ។


បើ​កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា ទុក​ជា​តង្វាយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​ឲ្យ​ព្រះ‌អង្គ​បាន​ទទួល​អ្នក​ចុះ។


ប៉ុន្តែ បើ​យញ្ញ‌បូជា​នោះ​ជា​តង្វាយ​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត​វិញ នោះ​ត្រូវ​បរិ‌ភោគ​ក្នុង​ថ្ងៃ​ដែល​ថ្វាយ​នោះ ហើយ​ដល់​ស្អែក ក៏​នឹង​បរិ‌ភោគ​អ្វី​ដែល​នៅ​សល់​បាន​ដែរ។


បើ​អ្នក​ណា​បរិ‌ភោគ​សាច់​នៃ​យញ្ញ‌បូជា​ជា​តង្វាយ​មេត្រី​របស់​ខ្លួន​ក្នុង​ថ្ងៃ​ទី​បី យញ្ញ‌បូជា​នោះ​ឈ្មោះ​ថា ព្រះ​មិន​បាន​ទទួល​ទេ គឺ​ទុក​ដូច​ជា​មិន​បាន​ថ្វាយ​វិញ តង្វាយ​នោះ​នឹង​ត្រឡប់​ទៅ​ជា​របស់​គួរ​ស្អប់​ខ្ពើម អស់​អ្នក​ណា​ដែល​បរិ‌ភោគ នោះ​នឹង​ត្រូវ​មាន​ទោស​ដែរ។