ម្នាក់បានប្រព្រឹត្តការគួរស្អប់ខ្ពើមជាមួយប្រពន្ធរបស់អ្នកជិតខាងខ្លួន មួយទៀត បានធ្វើឲ្យកូនប្រសាស្រីខ្លួនមានសៅហ្មង ដោយការអាស្រូវបារាយណ៍ ហើយម្នាក់ទៀតក្នុងអ្នកបានបង្ខូចប្អូនស្រី ដែលជាកូនរបស់ឪពុកខ្លួន។
លេវីវិន័យ 18:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកេរខ្មាសរបស់បង ឬប្អូនស្រីអ្នក ទោះបើជាកូនខាងឪពុក ឬខាងម្តាយអ្នក ដែលកើតនៅផ្ទះ ឬនៅឯណាទៀតក្តី នោះក៏មិនត្រូវបើកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់អ្នកឡើយ ទោះបីនាងជាបងប្អូនឪពុកតែមួយ ឬបងប្អូនរួមផ្ទៃជាមួយអ្នកក្ដី ទោះបីជាកូនមានខាន់ស្លា ឬឥតខាន់ស្លាក្ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកេរខ្មាសរបស់បងឬប្អូនស្រីឯង ទោះបើជាកូនខាងឪពុក ឬខាងម្តាយឯង ដែលកើតនៅផ្ទះ ឬនៅឯណាទៀតក្តី នោះក៏មិនត្រូវបើកឡើយ អាល់គីតាប មិនត្រូវរួមរ័កជាមួយបងស្រី ឬប្អូនស្រីរបស់អ្នកឡើយ ទោះបីនាងជាបងប្អូនឪពុកតែមួយ ឬបងប្អូនរួមផ្ទៃជាមួយអ្នកក្តី ទោះបីជាកូនមានខាន់ស្លា ឬឥតខាន់ស្លាក្តី។ |
ម្នាក់បានប្រព្រឹត្តការគួរស្អប់ខ្ពើមជាមួយប្រពន្ធរបស់អ្នកជិតខាងខ្លួន មួយទៀត បានធ្វើឲ្យកូនប្រសាស្រីខ្លួនមានសៅហ្មង ដោយការអាស្រូវបារាយណ៍ ហើយម្នាក់ទៀតក្នុងអ្នកបានបង្ខូចប្អូនស្រី ដែលជាកូនរបស់ឪពុកខ្លួន។
ឯកេរខ្មាសរបស់ចៅស្រីខាងកូនប្រុស ឬខាងកូនស្រីអ្នក នោះមិនត្រូវបើកឡើយ ដ្បិតគឺជាកេរខ្មាសរបស់ខ្លួនឯង។
ឯកេរខ្មាសរបស់កូនស្រីប្រពន្ធឪពុកអ្នក ដែលឪពុកអ្នកបង្កើតមក នោះមិនត្រូវបើកឡើយ ដ្បិតនាងនោះជាបង ឬប្អូនស្រីបង្កើតនឹងអ្នកហើយ។
បើមនុស្សណាយកបង ឬប្អូនស្រីខ្លួន ទោះបើជាកូនខាងឪពុក ឬម្តាយខ្លួនក្តី ហើយក៏ឃើញកេរខ្មាសនាង នាងក៏ឃើញកេរខ្មាសរបស់ប្រុសនោះ យ៉ាងនោះជាការគួរខ្មាសហើយ អ្នកទាំងពីរនឹងត្រូវកាត់ចេញនៅចំពោះមុខពួកកូនចៅសាសន៍របស់ខ្លួន ដោយព្រោះបានបើកកេរខ្មាសបង ឬប្អូនស្រីខ្លួន អ្នកនោះត្រូវទ្រាំទ្រអំពើទុច្ចរិតរបស់ខ្លួន។
"ត្រូវបណ្ដាសាហើយ អ្នកណាដែលរួមដំណេកជាមួយបងប្អូនស្រី ជាកូនរបស់ឪពុក ឬម្តាយតែមួយ"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។