តែពពែដែលចាប់ឆ្នោតត្រូវសម្រាប់បំបរបង់ទៅ នោះត្រូវយកមកដាក់ទាំងរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីធ្វើពិធីរំដោះបាប រួចចាត់គេឲ្យនាំយកទៅបំបរបង់នៅទីរហោស្ថាន។
លេវីវិន័យ 16:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អើរ៉ុនត្រូវយកពពែ ដែលចាប់ឆ្នោតត្រូវសម្រាប់ព្រះយេហូវ៉ា មកថ្វាយទុកជាតង្វាយលោះបាប ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលចាប់ឆ្នោតរួចហើយ អើរ៉ុនយកពពែឈ្មោលដែលត្រូវថ្វាយព្រះអម្ចាស់ ទៅធ្វើជាយញ្ញបូជារំដោះបាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើរ៉ុនត្រូវយកពពែដែលចាប់ឆ្នោតត្រូវសំរាប់ព្រះយេហូវ៉ា មកថ្វាយទុកជាដង្វាយលោះបាប អាល់គីតាប ពេលចាប់ឆ្នោតរួចហើយ ហារូនយកពពែឈ្មោលដែលត្រូវជូនអុលឡោះតាអាឡា ទៅធ្វើជាគូរបានរំដោះបាប។ |
តែពពែដែលចាប់ឆ្នោតត្រូវសម្រាប់បំបរបង់ទៅ នោះត្រូវយកមកដាក់ទាំងរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីធ្វើពិធីរំដោះបាប រួចចាត់គេឲ្យនាំយកទៅបំបរបង់នៅទីរហោស្ថាន។
តាមរយៈគម្រោងការដែលបានកំណត់ទុក និងបុព្វញាណរបស់ព្រះ ព្រះអង្គនោះត្រូវបញ្ជូនមកអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឆ្កាង និងធ្វើគុតព្រះអង្គ ដោយសារដៃមនុស្សទទឹងច្បាប់។