ហើយសម្រាប់ស្ត្រីដែលឈឺដោយព្រោះមានរដូវ និងបុរសណាដែលហូរខ្ទុះ ឬស្ត្រីណាដែលធ្លាក់ឈាម ហើយអ្នកណាដែលរួមដំណេកនឹងស្ត្រីជាប់មានសេចក្ដីស្មោកគ្រោកផង»។
លេវីវិន័យ 16:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងលោកម៉ូសេ ក្នុងពេលក្រោយដែលកូនលោកអើរ៉ុនទាំងពីរបានត្រូវស្លាប់ ដោយព្រោះបានចូលទៅចំពោះព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ ក្រោយគ្រាកូនប្រុសទាំងពីររបស់លោកអើរ៉ុនស្លាប់ នៅពេលចូលទៅគាល់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេ ក្នុងពេលក្រោយដែលកូនអើរ៉ុនទាំង២បានត្រូវស្លាប់ ដោយព្រោះបានចូលទៅចំពោះទ្រង់ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា ក្រោយគ្រាដែលកូនប្រុសទាំងពីររបស់ហារូនស្លាប់ នៅពេលចូលទៅជួបអុលឡោះតាអាឡា។ |
ហើយសម្រាប់ស្ត្រីដែលឈឺដោយព្រោះមានរដូវ និងបុរសណាដែលហូរខ្ទុះ ឬស្ត្រីណាដែលធ្លាក់ឈាម ហើយអ្នកណាដែលរួមដំណេកនឹងស្ត្រីជាប់មានសេចក្ដីស្មោកគ្រោកផង»។