ពេលណាបានគ្រប់ថ្ងៃសម្អាតខ្លួន ដោយព្រោះសម្រាលកូនប្រុស ឬស្រី នោះនាងត្រូវយកកូនចៀមមួយ អាយុមួយខួប សម្រាប់ជាតង្វាយដុត និងព្រាបជំទើរមួយ ឬលលកមួយ សម្រាប់ជាតង្វាយលោះបាប មកប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ។
លេវីវិន័យ 15:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ថ្ងៃទីប្រាំបី ត្រូវឲ្យនាងយកលលកពីរ ឬព្រាបជំទើរពីរ មកប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីប្រាំបី នាងត្រូវយកលលកពីរ ឬព្រាបជំទើរពីរ ទៅជូនបូជាចារ្យនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ថ្ងៃទី៨ ត្រូវឲ្យនាងយកលលក២ ឬព្រាបជំទើរ២ មកប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ អាល់គីតាប នៅថ្ងៃទីប្រាំបី នាងត្រូវយកលលកពីរ ឬព្រាបជំទើរពីរទៅជូនអ៊ីមុាំនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ |
ពេលណាបានគ្រប់ថ្ងៃសម្អាតខ្លួន ដោយព្រោះសម្រាលកូនប្រុស ឬស្រី នោះនាងត្រូវយកកូនចៀមមួយ អាយុមួយខួប សម្រាប់ជាតង្វាយដុត និងព្រាបជំទើរមួយ ឬលលកមួយ សម្រាប់ជាតង្វាយលោះបាប មកប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ។
ប្រសិនបើនាងគ្មានលទ្ធភាពថ្វាយកូនចៀមមួយបាន នោះត្រូវយកលលកពីរ ឬព្រាបជំទើរពីរ គឺមួយសម្រាប់ជាតង្វាយដុត ហើយមួយសម្រាប់ជាតង្វាយលោះបាប សង្ឃត្រូវថ្វាយសត្វនោះឲ្យធួននឹងនាង រួចនាងនឹងបានស្អាតវិញ។
លុះដល់ថ្ងៃទីប្រាំបី ត្រូវឲ្យយកលលកពីរ ឬព្រាបជំទើរពីរ ទៅប្រគល់ដល់សង្ឃនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ។
បើកាលណានាងបានស្អាតពីឈាមនោះហើយ នោះនាងត្រូវរាប់ឲ្យគ្រប់ប្រាំពីរថ្ងៃ រួចមកនឹងបានស្អាតវិញ។
សង្ឃត្រូវថ្វាយមួយជាតង្វាយលោះបាប មួយទៀតជាតង្វាយដុត ហើយត្រូវធ្វើឲ្យធួននឹងនាងនៅចំពោះព្រះយេហូវ៉ា ដោយព្រោះធ្លាក់ឈាមស្មោកគ្រោកនោះ។
លុះដល់ថ្ងៃទីប្រាំបី លោកម៉ូសេក៏ហៅលោកអើរ៉ុន និងពួកកូនលោកមក ព្រមទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលផង។
នៅថ្ងៃទីប្រាំបី គេត្រូវយកលលកពីរ ឬព្រាបជំទើរពីរ មកប្រគល់ឲ្យសង្ឃនៅទ្វារចូលត្រសាលជំនុំ
បន្ទាប់មក ព្រះយេស៊ូវយាងចូលទៅក្នុងព្រះវិហារ ហើយបណ្តេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ព្រះអង្គផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប។