គាត់ក៏ទុកគោចោល រត់ទៅតាមលោកអេលីយ៉ា ដោយពោលថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅថើបលាឪពុកម្តាយខ្ញុំសិន នោះខ្ញុំនឹងមកតាមលោក»។ លោកអេលីយ៉ាមានប្រសាសទៅគាត់ថា៖ «ចូរទៅវិញទៅ តើខ្ញុំបានធ្វើអ្វីដល់អ្នក?»
លូកា 9:62 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរមើលក្រោយ អ្នកនោះមិនសមនឹងព្រះរាជ្យរបស់ព្រះឡើយ»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“អ្នកណាដែលបានដាក់ដៃកាន់នង្គ័ល ហើយបែរទៅមើលអ្វីៗនៅខាងក្រោយ អ្នកនោះមិនស័ក្ដិសមនឹងអាណាចក្ររបស់ព្រះឡើយ”៕ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅគាត់វិញថា៖ «អ្នកដែលដាក់ដៃលើនង្គ័ល ហើយមើលទៅអ្វីៗនៅខាងក្រោយ មិនសមនឹងនគរព្រះជាម្ចាស់ឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យ*របស់ព្រះជាម្ចាស់ឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលទៅអ្នកនោះថា អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ។ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់នគររបស់អុលឡោះឡើយ»។ |
គាត់ក៏ទុកគោចោល រត់ទៅតាមលោកអេលីយ៉ា ដោយពោលថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅថើបលាឪពុកម្តាយខ្ញុំសិន នោះខ្ញុំនឹងមកតាមលោក»។ លោកអេលីយ៉ាមានប្រសាសទៅគាត់ថា៖ «ចូរទៅវិញទៅ តើខ្ញុំបានធ្វើអ្វីដល់អ្នក?»
បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានបំណងមួយ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅរកអ្វីៗខាងមុខទៀត
ដ្បិតលោកដេម៉ាសបានបោះបង់ចោលខ្ញុំ ព្រោះគាត់ស្រឡាញ់លោកីយ៍នេះ គាត់បានទៅក្រុងថែស្សាឡូនីចហើយ។ លោកក្រេសេនបានទៅស្រុកកាឡាទី ហើយលោកទីតុសក៏បានទៅស្រុកដាល់ម៉ាទាដែរ
រីឯមនុស្សសុចរិតរបស់យើង គេនឹងរស់នៅដោយសារជំនឿ តែបើអ្នកណាដកថយទៅវិញ ចិត្តយើងគ្មានអំណរនឹងអ្នកនោះឡើយ» ។