ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 9:57 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​គេ​កំពុង​ទៅ​តាម​ផ្លូវ មាន​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹង​ទៅ​តាម​ព្រះ‌អង្គ ទោះ​បើ​ព្រះ‌អង្គ​យាង​ទៅ​ទី​ណា​ក៏​ដោយ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខណៈដែល​ពួកគេ​កំពុង​ធ្វើដំណើរ​តាមផ្លូវ មាន​ម្នាក់​ទូល​ព្រះយេស៊ូវ​ថា៖ “​ទីណាក៏ដោយដែល​ព្រះអង្គ​យាង​ទៅ ទូលបង្គំ​នឹង​ទៅតាម​ព្រះអង្គ”។

សូមមើលជំពូក

Khmer Christian Bible

ពេល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ មាន​បុរស​ម្នាក់​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ខ្ញុំ​នឹង​ដើរ​តាម​លោក​ ទោះ​បី​លោក​ទៅ​ទីណា​ក៏ដោយ»​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌យេស៊ូ​កំពុង​យាង​តាម​ផ្លូវ​ជា​មួយ​សិស្ស មាន​បុរស​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​មាន​ម្នាក់​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់ ទោះ​បើ​ទ្រង់​យាង​ទៅ​ក្នុង​ទី​ណា​ក៏​ដោយ

សូមមើលជំពូក

អាល់គីតាប

កាល​អ៊ីសា​កំពុង​ដើរ​តាម​ផ្លូវ​ជា​មួយ​សិស្ស មាន​បុរស​ម្នាក់​ជម្រាប​អ៊ីសា​ថា៖ «ខ្ញុំ​សុខ​ចិត្ដ​ទៅ​តាម​លោក​ម្ចាស់ ទោះ​បី​លោក​ម្ចាស់​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។

សូមមើលជំពូក



លូកា 9:57
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជា​ជន​ទាំង​អស់​ក៏​ឆ្លើយ​ព្រម​គ្នា​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល»។ លោក​ម៉ូសេ​ក៏​នាំ​យក​ពាក្យ​របស់​គេ​ទៅ​ទូល​ថ្វាយ​ព្រះ‌យេហូវ៉ា​វិញ។


លុះ​ជិត​ដល់​កំណត់ ដែល​ព្រះ‌អង្គ​ត្រូវ​យាង​ឡើង​ទៅ​ស្ថាន‌សួគ៌ នោះ​ព្រះ‌អង្គ​តម្រង់​ព្រះ‌ភក្ត្រ យាង​ឆ្ពោះ​ត្រង់​ទៅ​ក្រុង​យេរូ‌សាឡិម​តែ​ម្តង។


បន្ទាប់​មក ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​ក៏​នាំ​គ្នា​ទៅ​ភូមិ​មួយ​ទៀត។


ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទូល​បង្គំ​ទៅ​តាម​ក្នុង​ពេល​នេះ​ពុំ​បាន ទូល​បង្គំ​ស៊ូ​ប្តូរ​ជីវិត​ជំនួស​ព្រះ‌អង្គ»។