តែអ្នកភូមិនោះមិនទទួលព្រះអង្គទេ ព្រោះព្រះភក្ត្រព្រះអង្គ បែរឆ្ពោះទៅក្រុងយេរូសាឡិម។
ប៉ុន្តែអ្នកភូមិនោះមិនទទួលព្រះអង្គទេ ពីព្រោះព្រះអង្គយាងតម្រង់ទៅយេរូសាឡិម។
ប៉ុន្ដែពួកសាម៉ារីមិនបានទទួលព្រះអង្គទេ ព្រោះគោលដៅរបស់ព្រះអង្គ គឺកំពុងយាងទៅក្រុងយេរូសាឡិម។
ប៉ុន្តែ អ្នកស្រុកពុំព្រមទទួលព្រះអង្គឲ្យស្នាក់ឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។
តែពួកភូមិនោះមិនទទួលទ្រង់ទេ ពីព្រោះទ្រង់ដូចជាមានព្រះភក្ត្រឆ្ពោះត្រង់យាងទៅឯក្រុងយេរូសាឡិម
ប៉ុន្តែ អ្នកស្រុកពុំព្រមទទួលអ៊ីសាឲ្យស្នាក់ឡើយ ព្រោះអ៊ីសាឆ្ពោះទៅក្រុងយេរូសាឡឹម។
ហើយមានព្រះបន្ទូលថា៖ «អ្នកណាដែលទទួលក្មេងតូចនេះ ក្នុងនាមខ្ញុំ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះឈ្មោះថាទទួលព្រះដែលចាត់ខ្ញុំឲ្យមកដែរ ព្រោះអ្នកណាដែលតូចជាងគេ ក្នុងពួកអ្នករាល់គ្នា គឺអ្នកនោះហើយ ជាអ្នកធំជាងគេ»។
បុព្វបុរសរបស់យើងថ្វាយបង្គំនៅលើភ្នំនេះ តែពួកលោកថា កន្លែងដែលមនុស្សត្រូវថ្វាយបង្គំ គឺនៅក្រុងយេរូសាឡិម»។
ស្ត្រីសាសន៍សាម៉ារីនោះទូលព្រះអង្គថា៖ «ម្តេចលោកជាសាសន៍យូដាមកសុំទឹកនាងខ្ញុំ ដែលជាស្រីសាសន៍សាម៉ារីដូច្នេះ?» (សាសន៍យូដាមិនដែលប្រកបនឹងសាសន៍សាម៉ារីទេ)។