ពេលនោះ ព្រះអង្គបង្គាប់ឲ្យបណ្តាជនអង្គុយនៅលើដី ហើយទ្រង់យកនំបុ័ងប្រាំពីរដុំនោះមក អរព្រះគុណ រួចកាច់ប្រទានឲ្យពួកសិស្ស ហើយគេក៏យកទៅចែកឲ្យបណ្ដាជន។
លូកា 9:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ មានបុរសប្រាំពាន់នាក់ ហើយព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរឲ្យគេអង្គុយជាជួរទៅ ក្នុងមួយជួរហាសិបនាក់»។ ព្រះគម្ពីរខ្មែរសាកល នៅទីនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់។ ព្រះអង្គមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“ចូរឲ្យគេអង្គុយជាក្រុមៗ មួយក្រុមៗមានគ្នាប្រមាណហាសិបនាក់ចុះ”។ Khmer Christian Bible ព្រោះមានមនុស្សប្រុសប្រហែលប្រាំពាន់នាក់។ ព្រះអង្គមានបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «ចូរឲ្យពួកគេអង្គុយជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់ចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្សថា៖ «ចូរអ្នករាល់គ្នាប្រាប់គេឲ្យអង្គុយចុះជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (រីឯពួកមនុស្សទាំងនោះ មានប្រុសៗចំនួន៥ពាន់នាក់) តែទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរឲ្យគេអង្គុយដោយជួរៗទៅ ក្នុង១ជួរ៥០នាក់ អាល់គីតាប នៅទីនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់។ អ៊ីសាមានប្រសាសន៍ទៅកាន់សិស្សថា៖ «ចូរអ្នករាល់គ្នាប្រាប់គេឲ្យអង្គុយចុះជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់»។ |
ពេលនោះ ព្រះអង្គបង្គាប់ឲ្យបណ្តាជនអង្គុយនៅលើដី ហើយទ្រង់យកនំបុ័ងប្រាំពីរដុំនោះមក អរព្រះគុណ រួចកាច់ប្រទានឲ្យពួកសិស្ស ហើយគេក៏យកទៅចែកឲ្យបណ្ដាជន។
តែព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ» ពួកសិស្សទូលថា៖ «យើងខ្ញុំមានតែនំបុ័ងប្រាំដុំ និងត្រីពីរទេ មានតែយើងខ្ញុំទៅទិញស្បៀងអាហារថែមទៀត សម្រាប់មនុស្សទាំងនេះ»។