ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 8:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​ប្រៀប​ធៀប​នេះ​មាន​ន័យ​ដូច​ម្តេច

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ទូល​សួរ​ព្រះអង្គ​អំពី​អត្ថន័យ​របស់​ពាក្យឧបមា​នេះ​។

សូមមើលជំពូក

Khmer Christian Bible

ពួក​សិស្ស​ព្រះអង្គ​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​រឿង​ប្រៀប​ប្រដូច​នេះ​មាន​ន័យ​ដូចម្ដេច?»​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សិស្ស*​របស់​ព្រះ‌យេស៊ូ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ពាក្យ​ប្រស្នា​នោះ​មាន​ន័យ​ដូច​ម្ដេច?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា ពាក្យ​ប្រៀប​នេះ​មាន​ន័យ​ដូច​ម្តេច

សូមមើលជំពូក

អាល់គីតាប

សិស្ស​របស់​អ៊ីសា​សួរ​អ៊ីសា​ថា៖ «តើ​ពាក្យ​ប្រស្នា​នោះ មាន​ន័យ​ដូច​ម្ដេច?»។

សូមមើលជំពូក



លូកា 8:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឲ្យ​យើង​ស្គាល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​យើង​សង្វាត​នឹង​ស្គាល់​ព្រះ‌អង្គ ឯ​ដំណើរ​ដែល​ព្រះ‌អង្គ​យាង​ចេញ​មក គឺ​ពិត​ដូច​អរុណ​រះ ព្រះ‌អង្គ​នឹង​យាង​មក​រក​ពួក​យើង ដូច​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ ដែល​តែង​តែ​ស្រោច‌ស្រព​ផែន‌ដី។


ពេល​នោះ ពួក​សិស្ស​ចូល​មក​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​ដូច្នេះ?»


«ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្តាប់​រឿង​ប្រៀប​ធៀប​ពី​អ្នក​ព្រោះ​ពូជ​នោះ​ចុះ។


បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​មហា‌ជន ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សិស្ស​របស់​ព្រះ‌អង្គ​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «សូម​ពន្យល់​រឿង​ប្រៀប​ធៀប​អំពី​ស្រងែ​ក្នុង​ស្រែ​ប្រាប់​យើង​ខ្ញុំ​ផង»។


ពេល​នោះ ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ពន្យល់​រឿង​ប្រៀប​ធៀប​នេះ​ដល់​យើង​ខ្ញុំ​ផង»។


កាល​ព្រះ‌អង្គ​គង់​នៅ​ដោយ​ឡែក​ពី​បណ្ដាជន អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ព្រះ‌អង្គ ជា​មួយ​អ្នក​ទាំង​ដប់​ពីរ ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​ប្រៀប​ធៀប​នោះ។


ព្រះ‌អង្គ​មិន​បាន​មាន​ព្រះ​បន្ទូល​ទៅ​គេ ក្រៅ​ពី​រឿង​ប្រៀប‌ធៀប​ឡើយ តែ​ព្រះ‌អង្គ​ពន្យល់​អ្វីៗ​ទាំង​អស់​ដោយ​ឡែក ដល់​ពួក​សិស្ស​របស់​ព្រះ‌អង្គ។


ខ្ញុំ​មិន​ហៅ​អ្នក​ថា​ជា​បាវ​បម្រើ​ទៀត​ទេ ដ្បិត​បាវ​បម្រើ​មិន​ដឹង​ថា​ចៅ‌ហ្វាយ​ធ្វើ​អ្វី​ឡើយ ប៉ុន្តែ ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សម្លាញ់ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះ‌វរបិតា​ខ្ញុំ​មក។