ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 8:56 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឪពុក‌ម្តាយ​របស់​នាង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​ជា​ខ្លាំង តែ​ព្រះ‌អង្គ​ហាម​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឪពុកម្ដាយ​របស់​នាង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​បង្គាប់​ពួកគេ​មិន​ឲ្យ​ប្រាប់​អ្នកណា​អំពី​ការ​ដែល​បាន​កើតឡើង​នោះឡើយ​៕

សូមមើលជំពូក

Khmer Christian Bible

ឪពុក​ម្ដាយ​របស់​នាង​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​ព្រះអង្គ​បាន​បង្គាប់​ពួកគេ​កុំ​ឲ្យ​ប្រាប់​អ្នកណា​ម្នាក់​អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នេះ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឪពុក‌ម្ដាយ​របស់​នាង​ងឿង‌ឆ្ងល់​ក្រៃ‌លែង តែ​ព្រះ‌យេស៊ូ​ហាម​គេ​មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឪពុក​ម្តាយ​នាង​ក៏​កើត​មាន​សេចក្ដី​អស្ចារ្យ តែ​ទ្រង់​ហាម​មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​ពី​ការ​នោះ​ឡើយ។

សូមមើលជំពូក

អាល់គីតាប

ឪពុក‌ម្ដាយ​របស់​នាង​ងឿង‌ឆ្ងល់​ក្រៃ‌លែង តែ​អ៊ីសា​ហាម​គេ​មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។

សូមមើលជំពូក



លូកា 8:56
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង​ឡើយ តែ​ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​វិញ ហើយ​ថ្វាយ​តង្វាយ​តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​បន្ទាល់​ដល់​លោក​ទាំង​នោះ»។


ភ្នែក​របស់​គេ​ក៏​ភ្លឺ​ឡើង។ ព្រះ‌យេស៊ូវ​ហាម​ប្រាម​គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ដឹង​ការ​នេះ​ឡើយ»។


ព្រះ‌អង្គ​ហាម​គាត់​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ឡើយ តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​វិញ ហើយ​ថ្វាយ​តង្វាយ​ដោយ​ព្រោះ​អ្នក​បាន​ជា​ស្អាត ដូច​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​ទី​បន្ទាល់​ដល់​ពួក​លោក»។


វិញ្ញាណ​របស់​នាង​ក៏​ត្រឡប់​មក​វិញ ហើយ​នាង​ក្រោក​ឡើង​ភ្លាម។ ព្រះ‌អង្គ​បង្គាប់​គេ​ឲ្យ​យក​អ្វី​មួយ​មក​ឲ្យ​នាង​បរិ‌ភោគ។