ព្រះអង្គហាមផ្តាច់ មិនឲ្យគេប្រាប់អ្នកណាដឹងពីរឿងនេះឡើយ ហើយប្រាប់គេឲ្យយកអាហារមកឲ្យនាងបរិភោគ។
លូកា 24:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏យកត្រីអាំងមួយដុំ និងសំណុំឃ្មុំមកថ្វាយព្រះអង្គ ព្រះគម្ពីរខ្មែរសាកល ពួកគេជូនត្រីអាំងមួយកំណាត់ដល់ព្រះអង្គ Khmer Christian Bible ពួកគេក៏ឲ្យត្រីអាំងមួយដុំដល់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេយកត្រីអាំងមួយដុំមកថ្វាយព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏យកត្រីអាំង១ដុំ នឹងសំណុំឃ្មុំមកថ្វាយទ្រង់ អាល់គីតាប គេយកត្រីអាំងមួយដុំមកឲ្យអ៊ីសា |
ព្រះអង្គហាមផ្តាច់ មិនឲ្យគេប្រាប់អ្នកណាដឹងពីរឿងនេះឡើយ ហើយប្រាប់គេឲ្យយកអាហារមកឲ្យនាងបរិភោគ។
កាលពួកគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានអំណរ និងសេចក្តីអស្ចារ្យ នោះព្រះអង្គមានព្រះបន្ទូលថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»