តែគាត់ប្រកែកថា "ទេ លោកឪពុកអ័ប្រាហាំអើយ បើមានអ្នកណាពីពួកមនុស្សស្លាប់ទៅប្រាប់គេវិញ នោះគេនឹងប្រែចិត្តជាមិនខាន"។
លូកា 24:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ គេភ័យញ័រ ទាំងមានសេចក្តីស្ញែងខ្លាចជាខ្លាំង ដោយស្មានថាជាខ្មោចលង។ ព្រះគម្ពីរខ្មែរសាកល ពួកគេក៏តក់ស្លុត ហើយភ័យខ្លាច ដោយគិតថាឃើញខ្មោច។ Khmer Christian Bible ពួកគេក៏ខ្លាចញ័ររន្ធត់ ព្រោះពួកគេគិតថាជួបខ្មោច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេភ័យតក់ស្លុត ញ័ររន្ធត់យ៉ាងខ្លាំង ព្រោះស្មានថាខ្មោចលង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេភ័យញ័រ ទាំងមានសេចក្ដីស្ញែងខ្លាចជាខ្លាំង ដោយស្មានថាជាខ្មោចលងវិញ អាល់គីតាប គេភ័យតក់ស្លុត ញ័ររន្ធត់យ៉ាងខ្លាំង ព្រោះស្មានថាខ្មោចលង។ |
តែគាត់ប្រកែកថា "ទេ លោកឪពុកអ័ប្រាហាំអើយ បើមានអ្នកណាពីពួកមនុស្សស្លាប់ទៅប្រាប់គេវិញ នោះគេនឹងប្រែចិត្តជាមិនខាន"។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាវិលវល់ ហើយសង្ស័យក្នុងចិត្តដូច្នេះ?
គេនិយាយទៅកាន់នាងថា៖ «នាងវង្វេងហើយ!» តែនាងនៅតែប្រកែកថា ពិតលោកពេត្រុសមែន រួចគេថា៖ «គឺទេវតារបស់លោកទេ!»។
ស្តេចមានរាជឱង្ការថា៖ «កុំភ័យខ្លាចឡើយ តើអ្នកបានឃើញអ្វី?» ស្ត្រីនោះទូលឆ្លើយថា៖ «ខ្ញុំម្ចាស់បានឃើញពួកព្រះ ឡើងពីដីមក»។