ព្រះអង្គត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ព្រះអង្គជាមនុស្សមានទុក្ខព្រួយ ហើយទទួលរងជំងឺរោគា ដូចជាអ្នកដែលមនុស្សគេចមុខចេញ ព្រះអង្គត្រូវគេមើលងាយ ហើយយើងមិនបានរាប់អានព្រះអង្គសោះ។
លូកា 17:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ លោកត្រូវរងទុក្ខលំបាកជាច្រើនមុនសិន និងត្រូវមនុស្សជំនាន់នេះបោះបង់លោកចោលផង។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ មុនដំបូងលោកត្រូវតែរងទុក្ខជាច្រើន ហើយត្រូវជំនាន់នេះបដិសេធ។ Khmer Christian Bible ប៉ុន្ដែមុនដំបូង លោកត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវជំនាន់នេះបដិសេធទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ បុត្រមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះនឹងបោះបង់លោកចោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែមុនដំបូងត្រូវឲ្យលោករងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សដំណនេះ បោះបង់ចោលលោកផង អាល់គីតាប ប៉ុន្តែ បុត្រាមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះនឹងបោះបង់គាត់ចោល។ |
ព្រះអង្គត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ព្រះអង្គជាមនុស្សមានទុក្ខព្រួយ ហើយទទួលរងជំងឺរោគា ដូចជាអ្នកដែលមនុស្សគេចមុខចេញ ព្រះអង្គត្រូវគេមើលងាយ ហើយយើងមិនបានរាប់អានព្រះអង្គសោះ។
តាំងពីពេលនោះ មក ព្រះយេស៊ូវចាប់ផ្តើមបង្ហាញពួកសិស្សរបស់ព្រះអង្គថា ទ្រង់ត្រូវតែយាងទៅក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាខ្លាំងពីពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ ក៏ត្រូវគេធ្វើគុត ហើយរស់ឡើងវិញនៅថ្ងៃទីបី។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនដែលអានទេឬ? នៅក្នុងបទគម្ពីរចែងថា៖ "ថ្មដែលពួកជាងសង់ផ្ទះបានបោះចោល បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក។ ព្រះអម្ចាស់បានធ្វើការនេះ ហើយជាការដ៏អស្ចារ្យនៅចំពោះភ្នែកយើងខ្ញុំ "។
«មើល៍ យើងឡើងទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវគេបញ្ជូនទៅឲ្យពួកសង្គ្រាជ និងពួកអាចារ្យ គេនឹងកាត់ទោសប្រហារជីវិតលោក រួចបញ្ជូនលោកទៅឲ្យពួកសាសន៍ដទៃ។
តើអ្នករាល់គ្នាមិនដែលអានបទគម្ពីរនេះទេឬថា "ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក
បន្ទាប់មក ព្រះអង្គចាប់ផ្ដើមបង្រៀនគេថា៖ «កូនមនុស្សត្រូវរងទុក្ខជាខ្លាំង ហើយត្រូវពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យបោះបង់ចោល ហើយសម្លាប់លោក តែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
ដ្បិតព្រះអង្គបានបង្រៀនពួកសិស្សព្រះអង្គ ដោយមានព្រះបន្ទូលទៅគេថា៖ «កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សលោក គេនឹងសម្លាប់លោក ហើយបីថ្ងៃក្រោយពីគេសម្លាប់ នោះលោកនឹងរស់ឡើងវិញ»។
ព្រះអង្គនាំអ្នកទាំងដប់ពីរមក ហើយមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ យើងត្រូវឡើងទៅក្រុងយេរូសាឡិម ហើយគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសម្រេច។
បន្ទាប់ពីគេបានវាយលោកនឹងរំពាត់ គេនឹងសម្លាប់លោក តែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺសេចក្តីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទីបី ព្រះអង្គនឹងរស់ពីស្លាប់ឡើងវិញ
ដោយមានព្រះបន្ទូលថា៖ «កូនមនុស្សត្រូវរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យបោះបង់ចោល ត្រូវគេសម្លាប់ ហើយបីថ្ងៃក្រោយមកនឹងរស់ឡើងវិញ»។
ព្រះអង្គបានយាងមកគង់នៅទឹកដីរបស់ព្រះអង្គ តែប្រជារាស្ត្រព្រះអង្គមិនបានទទួលព្រះអង្គឡើយ។
ដើម្បីឲ្យបានសម្រេចតាមពាក្យរបស់ហោរាអេសាយ ដែលទាយថា៖ «ព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្តីដែលយើងខ្ញុំប្រាប់ ហើយតើព្រះហស្តព្រះអម្ចាស់ បានបើកសម្តែងឲ្យអ្នកណាឃើញ?»
ប៉ុន្តេ នៅថ្ងៃនេះ អ្នករាល់គ្នាបានបោះបង់ចោលព្រះរបស់អ្នក ដែលព្រះអង្គបានសង្គ្រោះអ្នក ឲ្យរួចពីគ្រប់ទាំងគ្រោះថ្នាក់ និងសេចក្ដីវេទនារបស់ឯង ឥឡូវនេះ អ្នករាល់គ្នាបានទូលព្រះអង្គថា "សូមតាំងស្តេចឲ្យសោយរាជ្យលើយើងរាល់គ្នាវិញ" ដូច្នេះ ចូរអ្នករាល់គ្នាឈរនៅចំពោះព្រះយេហូវ៉ា តាមពូជអំបូរ តាមពួកឯងទាំងពាន់ៗចុះ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងលោកថា៖ «ចូរស្តាប់តាមគ្រប់ទាំងសេចក្ដីដែលពួកប្រជាជនសូមដល់អ្នកចុះ ដ្បិតគេមិនបានបោះបង់ចោលអ្នកទេ គឺបោះបង់ចោលយើងហើយ មិនឲ្យយើងធ្វើជាស្តេចលើគេទៀត។