ឯកូនលោកឪពុក ដែលបានបំផ្លាញទ្រព្យសម្បត្តិទាំងអស់របស់លោកឪពុក ជាមួយស្រីញី ពេលវាត្រឡប់មកវិញ លោកឪពុកបែរជាសម្លាប់កូនគោ ដែលបំប៉នទទួលវាទៅវិញ"។
លូកា 15:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឪពុកក៏តបថា "កូនអើយ កូនបាននៅជាមួយឪពុករហូតមក ហើយរបស់ឪពុកទាំងប៉ុន្មានក៏ជារបស់កូនដែរ។ ព្រះគម្ពីរខ្មែរសាកល “ឪពុកក៏និយាយនឹងគាត់ថា: ‘កូនអើយ! កូនឯងនៅជាមួយឪពុកជានិច្ច ហើយអ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។ Khmer Christian Bible ឪពុកក៏ប្រាប់កូននោះវិញថា កូនអើយ! កូនឯងនៅជាមួយឪពុកជានិច្ច ហើយអ្វីៗដែលជារបស់ឪពុកគឺជារបស់កូនហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុកនិយាយទៅកូនថា “កូនអើយ ឯងនៅជាមួយឪពុកជានិច្ចរហូតណាកូន អ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឪពុកក៏តបថា កូនអើយ ឯងបាននៅជាមួយនឹងអញជាដរាប ឯរបស់អញទាំងប៉ុន្មាន ក៏ជារបស់ឯងដែរ អាល់គីតាប ឪពុកនិយាយទៅកូនថា “កូនអើយ ឯងនៅជាមួយឪពុកជានិច្ចរហូតណាកូន អ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។ |
ឯកូនលោកឪពុក ដែលបានបំផ្លាញទ្រព្យសម្បត្តិទាំងអស់របស់លោកឪពុក ជាមួយស្រីញី ពេលវាត្រឡប់មកវិញ លោកឪពុកបែរជាសម្លាប់កូនគោ ដែលបំប៉នទទួលវាទៅវិញ"។
គួរតែសប្បាយរីករាយឡើង ព្រោះប្អូនឯងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ វាបានវង្វេងបាត់ តែបានឃើញវិញហើយ"»។
ដូច្នេះ ខ្ញុំសួរថា តើព្រះបានបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គឬ? មិនមែនដូច្នោះទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាសាសន៍អ៊ីស្រាអែលដែរ គឺជាពូជពង្សលោកអ័ប្រាហាំ កើតក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
គឺសាសន៍អ៊ីស្រាអែល ព្រះបានរើសគេធ្វើជាកូន គេមានសិរីល្អ មានសេចក្តីសញ្ញា ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និងសេចក្តីសន្យាជារបស់ខ្លួន