លូកា 15:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ហៅបាវបម្រើម្នាក់មកសួរថា តើគេធ្វើអ្វីហ្នឹង? ព្រះគម្ពីរខ្មែរសាកល គាត់ក៏ហៅអ្នកបម្រើម្នាក់មក សួរថាមានអ្វីកើតឡើង។ Khmer Christian Bible គាត់ក៏ហៅបាវបម្រើម្នាក់មកសួរថា តើមានហេតុការណ៍អ្វី? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ហៅអ្នកបម្រើម្នាក់មកសួរថា មានការអ្វីកើតឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ហៅពួកបាវម្នាក់មកសួរថា គេធ្វើអ្វីហ្នឹង អាល់គីតាប គាត់ហៅអ្នកបម្រើម្នាក់មកសួរថា មានការអ្វីកើតឡើង។ |
បាវបម្រើនោះជម្រាបថា "ប្អូនលោកត្រឡប់មកវិញ ហើយឪពុករបស់លោកបានសម្លាប់កូនគោដែលបំប៉ន ព្រោះកូនរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ត"។
អ្នកទាំងនោះមានសេចក្តីអស្ចារ្យ ហើយវិលវល់ក្នុងចិត្ត ទាំងសួរគ្នាទៅវិញទៅមកថា៖ «តើហេតុការណ៍នេះមានន័យដូចម្តេច?»