ហេតុនោះបានជាព្រះយេហូវ៉ាបណ្ដាលឲ្យពួកមេទ័ពរបស់ស្តេចអាសស៊ើរ លើកគ្នាមកច្បាំងនឹងគេ ពួកនោះចាប់ព្រះបាទម៉ាណាសេដាក់ខ្នោះ ដាក់ច្រវាក់ នាំទៅក្រុងបាប៊ីឡូន។
លូកា 15:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានចាយអស់រលីងហើយ នោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះ ហើយគាត់ក៏ចាប់ផ្ដើមខ្វះខាត។ ព្រះគម្ពីរខ្មែរសាកល នៅពេលគាត់ចាយវាយអ្វីៗទាំងអស់ហើយ មានទុរ្ភិក្សដ៏ធ្ងន់ធ្ងរបានកើតឡើងនៅទូទាំងស្រុកនោះ ហើយគាត់ក៏ចាប់ផ្ដើមខ្វះខាត។ Khmer Christian Bible ពេលគាត់ចាយទ្រព្យសម្បត្ដិរបស់គាត់អស់ហើយ ក៏កើតមានគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរនៅទូទាំងស្រុកនោះ ហើយគាត់ក៏ចាប់ផ្ដើមខ្វះខាត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលចាយវាយទ្រព្យសម្បត្តិអស់ហើយ ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្ដើមខ្វះខាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានចាយអស់រលីងហើយ នោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះ វាក៏មានសេចក្ដីទ័លក្រ អាល់គីតាប ពេលចាយវាយទ្រព្យសម្បត្តិអស់ហើយ ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្ដើមខ្វះខាត។ |
ហេតុនោះបានជាព្រះយេហូវ៉ាបណ្ដាលឲ្យពួកមេទ័ពរបស់ស្តេចអាសស៊ើរ លើកគ្នាមកច្បាំងនឹងគេ ពួកនោះចាប់ព្រះបាទម៉ាណាសេដាក់ខ្នោះ ដាក់ច្រវាក់ នាំទៅក្រុងបាប៊ីឡូន។
មនុស្សសុចរិតគេបរិភោគទាល់តែស្កប់ស្កល់ តែពោះរបស់មនុស្សអាក្រក់ នឹងត្រូវអត់ឃ្លានវិញ។
ដូច្នេះ មើល៍! យើងបានលូកដៃទៅលើអ្នកហើយ ក៏បន្ថយចំណែករបស់អ្នកចុះ ហើយបានប្រគល់អ្នកដល់បំណងចិត្តរបស់ពួកអ្នកដែលស្អប់អ្នក គឺដល់ពួកកូនស្រីសាសន៍ភីលីស្ទីន ដែលអៀនចំពោះអំពើឥតខ្មាសរបស់អ្នក។
ក្រោយបន្តិចមក កូនពៅប្រមូលទ្រព្យទាំងអស់ ចេញទៅស្រុកឆ្ងាយ ហើយក៏បង្ហិនទ្រព្យរបស់ខ្លួន ដោយការរស់នៅយ៉ាងខ្ជះខ្ជាយ។
ដូច្នេះ គាត់ក៏ទៅបម្រើអ្នកស្រុកនោះម្នាក់ ហើយគេប្រើគាត់ឲ្យទៅឃ្វាលហ្វូងជ្រូកនៅឯវាល។