ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 14:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ គេ​ចាប់​ផ្តើម​ដោះ‌សា​ទាំង​អស់​គ្នា។ អ្នក​មុន​និយាយ​ថា "ខ្ញុំ​បាន​ទិញ​ចម្ការ ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចម្ការ​នោះ សូម​លោក​អត់​ទោសឲ្យ​ខ្ញុំ​ផង"។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“ប៉ុន្តែ​ពួកគេ​ទាំងអស់គ្នា​សុទ្ធតែ​ចាប់ផ្ដើម​ដោះសា​។ អ្នក​ទីមួយ​និយាយថា​: ‘ខ្ញុំ​បាន​ទិញ​ដី​មួយ​កន្លែង ដូច្នេះ​ខ្ញុំ​ត្រូវតែ​ចេញទៅ​មើល​ដីនោះ សូម​លោក​ព្រមឲ្យ​ខ្ញុំ​ដកខ្លួន​ផង’។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ភ្ញៀវ​ទាំង​អស់​បាន​ចាប់ផ្ដើម​ដោះសា​បន្ដ​បន្ទាប់​គ្នា​ គឺ​អ្នក​ទី​មួយ​ប្រាប់​បាវបម្រើ​នោះ​ថា​ ខ្ញុំ​បាន​ទិញ​ចម្ការ​មួយ​កន្លែង​ ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចម្ការ​ សូម​ឲ្យ​គាត់​អភ័យ​ទោស​ឲ្យខ្ញុំ​ផង។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​ដោះ‌សា​បន្ដ​បន្ទាប់​គ្នា ម្នាក់​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ខ្ញុំ​ទើប​នឹង​ទិញ​ដី​ចម្ការ​មួយ​កន្លែង ខ្ញុំ​ត្រូវ​តែ​ចេញ​ទៅ​មើល​ឥឡូវ​នេះ សូម​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​គេ​ចាប់​តាំង​ដោះ‌សា​ដូច​គ្នា​ទាំង​អស់ អ្នក​មុន​និយាយ​ថា ខ្ញុំ​បាន​ទិញ​ចំការ ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចំការ​នោះ សូម​ឲ្យ​លោក​អត់​ទោស

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​ដោះ‌សា​បន្ដ​បន្ទាប់​គ្នា ម្នាក់​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ខ្ញុំ​ទើប​នឹង​ទិញ​ដី​ចំការ​មួយ​កន្លែង ខ្ញុំ​ត្រូវ​តែ​ចេញ​ទៅ​មើល​ឥឡូវ​នេះ សូម​មេត្ដា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង”។

សូមមើលជំពូក



លូកា 14:18
24 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ឲ្យ​ខ្ញុំ​និយាយ ហើយ​ធ្វើ​បន្ទាល់​ដល់​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ស្តាប់​តាម មើល​ត្រចៀក​គេ​មិន​បាន​កាត់​ស្បែក ទេ គេ​ស្តាប់​មិន​ឮ មើល៍ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ត្រឡប់​ជា​ទី​មើល‌ងាយ​ដល់​គេ គេ​មិន​យក​ជា​ទី​រីក‌រាយ​ចិត្ត​ឡើយ។


លុះ​ជិត​ដល់​ពេល​ជប់​លៀង លោក​ចាត់​បាវ​បម្រើ​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ថា "សូម​អញ្ជើញ​មក ដ្បិត​ទាំង​អស់​បាន​រៀប​ប្រុង​ជា​ស្រេច​ហើយ"។


ម្នាក់​ទៀត​ថា "ខ្ញុំ​បាន​ទិញ​គោ​ប្រាំ​នឹម ខ្ញុំ​ត្រូវ​ទៅ​ទឹមវា​សាក​មើល សូម​លោក​អត់​ទោស​ឲ្យ​ខ្ញុំ​ផង"។


ព្រះ‌យេស៊ូវ​ទត​ទៅ​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ណាស់


រីឯ​ពូជ​ដែល​ធ្លាក់​ទៅ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ តែ​ពេល​គេ​ចេញ​ទៅ នោះ​សេចក្តី​ខ្វល់‌ខ្វាយ​នឹង​ទ្រព្យ​សម្បត្តិ និង​ចិត្ត​ស្រើប‌ស្រាល​នៃ​ជីវិត​នេះ ក៏​ចូល​មក​ខ្ទប់​ជិត មិន​ឲ្យ​បង្កើត​ផល​ផ្លែ​ពេញ‌លេញ​បាន​ឡើយ។


ព្រះ‌អង្គ​បាន​យាង​មក​គង់​នៅ​ទឹក​ដី​របស់​ព្រះ‌អង្គ តែ​ប្រជា​រាស្ត្រ​ព្រះ‌អង្គ​មិន​បាន​ទទួល​ព្រះ‌អង្គ​ឡើយ។


តែ​អ្នក​រាល់​គ្នា​មិន​ព្រម​មក​រក​ខ្ញុំ ឲ្យ​បាន​ជីវិត​ឡើយ។


តាម​ពិត ខ្ញុំ​ក៏​មាន​ហេតុ​នឹង​ទុក​ចិត្ត​ខាង​សាច់​ឈាម​ខ្លះ​ដែរ។ បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន​នោះ ខ្ញុំ​លើស​ជាង​អ្នក​នោះ​ទៅ​ទៀត។


ដ្បិត​លោក​ដេម៉ាស​បាន​បោះ​បង់​ចោល​ខ្ញុំ ព្រោះ​គាត់​ស្រឡាញ់​លោកីយ៍​នេះ គាត់​បាន​ទៅ​ក្រុង​ថែស្សា‌ឡូនីច​ហើយ។ លោក​ក្រេ‌សេន​បាន​ទៅ​ស្រុក​កាឡាទី ហើយ​លោក​ទីតុស​ក៏​បាន​ទៅ​ស្រុក​ដាល់‌ម៉ាទា​ដែរ


គេ​នឹង​បែរ​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត ហើយ​ទៅ​ស្ដាប់​រឿង​ព្រេង​វិញ។


ចូរ​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​អ្នក​ណា​ប្រព្រឹត្ត​សហាយ​ស្មន់ ឬ​ទមិឡ​ល្មើស​ដូច​អេសាវ ដែល​លក់​សិទ្ធិ​កូន​ច្បង​របស់​ខ្លួន សម្រាប់​តែ​អាហារ​មួយ​ពេល​ប៉ុណ្ណោះ​នោះ​ឡើយ។