កាលហោរាយ៉ូណាសបានចាប់ផ្ដើមដើរចូលក្នុងទីក្រុងនោះ ចម្ងាយដើរអស់មួយថ្ងៃហើយ នោះលោកប្រកាសថា «នៅតែសែសិបថ្ងៃទៀតក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ!»។
លូកា 11:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃជំនុំជម្រះ មនុស្សនៅក្រុងនីនីវេ នឹងឈរឡើងជំនុំជម្រះមនុស្សជំនាន់នេះ ហើយកាត់ទោសគេដែរ ព្រោះគេបានប្រែចិត្ត ដោយសារពាក្យលោកយ៉ូណាសប្រដៅ ហើយមើល៍! នៅទីនេះមានមួយអង្គដ៏វិសេស លើសជាងលោកយ៉ូណាសទៅទៀត»។ ព្រះគម្ពីរខ្មែរសាកល នៅគ្រាជំនុំជម្រះ ពួកអ្នកនីនីវេនឹងរស់ឡើងវិញជាមួយជំនាន់នេះ ហើយផ្ដន្ទាទោសជំនាន់នេះ ពីព្រោះពួកអ្នកនីនីវេបានកែប្រែចិត្តដោយសារតែការប្រកាសរបស់យ៉ូណាស ហើយមើល៍! អ្នកដែលធំជាងយ៉ូណាសនៅទីនេះហើយ! Khmer Christian Bible នៅគ្រាជំនុំជម្រះ អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ព្រោះគេបានប្រែចិត្ដ ពេលឮសេចក្ដីប្រកាសរបស់លោកយ៉ូណាស ប៉ុន្ដែម្នាក់ដែលវិសេសជាងលោកយ៉ូណាសនៅទីនេះស្រាប់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់ពួកគេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្តគំនិត នៅពេលឮសេចក្ដីដែលលោកយ៉ូណាសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសលោកយ៉ូណាសទៅទៀត!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃជំនុំជំរះ មនុស្សនៅក្រុងនីនីវេ នឹងឈរឡើងជំនុំជំរះមនុស្សដំណនេះ ហើយនឹងកាត់ទោសឲ្យផង ពីព្រោះគេបានប្រែចិត្ត ដោយសារពាក្យលោកយ៉ូណាសប្រដៅ ហើយមើល នៅទីនេះមាន១អង្គដ៏វិសេស លើសជាងលោកយ៉ូណាសទៅទៀត។ អាល់គីតាប នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់ពួកគេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្ដគំនិត នៅពេលឮសេចក្ដីដែលណាពីយូណើសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសណាពីយូណើសទៅទៀត!»។ |
កាលហោរាយ៉ូណាសបានចាប់ផ្ដើមដើរចូលក្នុងទីក្រុងនោះ ចម្ងាយដើរអស់មួយថ្ងៃហើយ នោះលោកប្រកាសថា «នៅតែសែសិបថ្ងៃទៀតក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ!»។
ពួកបណ្ដាជននៅក្រុងនីនីវេក៏ជឿព្រះអង្គ។ ដូច្នេះ គេប្រកាសឲ្យមានពេលតមអត់ ហើយស្លៀកសំពត់ធ្មៃ ចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចជាងគេ។
ព្រះទ្រង់មានព្រះបន្ទូលទៅយ៉ូណាសថា៖ «ការដែលឯងខឹងពីដំណើរដើមវល្លិនោះ តើគួរឬ?» លោកតបថា៖ «ការដែលទូលបង្គំខឹងនេះគួរហើយ ទោះបើដល់ស្លាប់ក៏ដោយ»។
តែព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ជំនាន់មនុស្សអាក្រក់ ហើយផិតក្បត់ គេស្វែងរកតែទីសម្គាល់ តែនឹងគ្មានទីសម្គាល់ណាប្រទានដល់គេ ក្រៅពីទីសម្គាល់របស់ហោរាយ៉ូណាសឡើយ។
ប្រជាជនក្រុងនីនីវេនឹងឈរឡើងជាមួយមនុស្សជំនាន់នេះ នៅគ្រាជំនុំជម្រះ ហើយកាត់ទោស ព្រោះគេបានប្រែចិត្ត ពេលឮសេចក្តីប្រកាសរបស់លោកយ៉ូណាស ហើយមើល៍ នៅទីនេះ មានអ្វីមួយវិសេសជាងលោកយ៉ូណាសទៅទៀត។
នៅថ្ងៃជំនុំជម្រះ មហាក្សត្រិយ៍ស្រុកខាងត្បូង នឹងឈរឡើងជំនុំជម្រះមនុស្សជំនាន់នេះ ហើយកាត់ទោសគេ ព្រោះព្រះនាងបានយាងមកពីចុងផែនដី ដើម្បីស្តាប់ប្រាជ្ញាព្រះបាទសាឡូម៉ូន ហើយមើល៍ នៅទីនេះមានអ្វីមួយវិសេសលើសជាងព្រះបាទសាឡូម៉ូនទៅទៀត។
ដ្បិតគួរឲ្យមានសម្តេចសង្ឃយ៉ាងនេះសម្រាប់យើង ដែលទ្រង់បរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង បានញែកចេញពីមនុស្សបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត។