ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 11:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​សាតាំង​បែក​បាក់​ទាស់​ទែង​គ្នា​ឯង ធ្វើ​ដូច​ម្តេច​ឲ្យ​រាជ្យ​របស់​វា​នៅ​ស្ថិត​ស្ថេរ​បាន? ដ្បិត​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេលសេ‌ប៊ូល។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូចគ្នាដែរ ប្រសិនបើ​សាតាំង​បាក់បែកផ្ទៃក្នុង​ហើយ តើ​អាណាចក្រ​របស់​វា​នៅឈរ​ដូចម្ដេចកើត​? ទោះបីជា​ដូច្នេះ​ក៏ដោយ ក៏​អ្នករាល់គ្នា​ថា ខ្ញុំ​ដេញ​អារក្ស​ដោយ​បេលសេប៊ូល​។

សូមមើលជំពូក

Khmer Christian Bible

បើ​អារក្ស​សាតាំង​បែកបាក់​គ្នា​វា​ តើ​នគរ​របស់​ពួកវា​នឹង​ស្ថិត​ស្ថេរ​យ៉ាង​ដូច​ម្ដេច​បាន?​ ដ្បិត​អ្នក​រាល់គ្នា​និយាយ​ថា​ ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​អារក្ស​បេលសេប៊ូល​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យ៉ាង​ណា‌មិញ ប្រសិន​បើ​មារ​សាតាំង*​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង ធ្វើ​ម្ដេច​នឹង​ឲ្យ​រាជ្យ​របស់​វា​នៅ​ស្ថិត‌ស្ថេរ​បាន! ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស​ដោយ​អំណាច​បេលសេ‌ប៊ូល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​សាតាំង​បែក​ទាស់​គ្នា​វា​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​នគរ​វា​នៅ​ស្ថិត‌ស្ថេរ​បាន នេះ​ព្រោះ​ដ្បិត​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេល‌សេប៊ូល

សូមមើលជំពូក

អាល់គីតាប

យ៉ាង​ណា​មិញ ប្រសិន​បើ​អ៊ីព្លេស‌ហ្សៃតន​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង ធ្វើ​ម្ដេច​នឹង​ឲ្យ​អំណាច​របស់​វា​នៅ​ស្ថិត‌ស្ថេរ​បាន! ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អ៊ីព្លេស​ដោយ​អំណាច​បេលសេប៊ូល។

សូមមើលជំពូក



លូកា 11:18
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ពេល​សិស្ស​បាន​ដូច​ជា​គ្រូ ហើយ​អ្នក​បម្រើ​បាន​ដូច​ជា​ចៅហ្វាយ នោះ​ល្មម​ហើយ។ ប្រសិន‌បើ​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេលសេ‌ប៊ូល ទៅ​ហើយ នោះ​ចំណង់​បើ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ តើ​គេ​នឹង​ហៅ​កាន់​តែ​អាក្រក់​យ៉ាង​ណា​ទៅ​ទៀត»។


ហើយ​បើ​សាតាំង ដេញ​សាតាំង វា​បែក​បាក់​ទាស់​ទែង​នឹង​ខ្លួន​វា នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​រាជ្យ​របស់​វា​ស្ថិត‌ស្ថេរ​នៅ​បាន?


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា៖ «សាតាំង ចូរ​ឯង​ថយ​ចេញ​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ‌របស់​អ្នក ហើយ​ត្រូវ​គោរព​បម្រើ​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ"» ។


ដូច្នេះ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ឮ​សុស‌សាយ​ពេញ​ស្រុក​ស៊ីរី​ទាំង​មូល ហើយ​គេ​នាំ​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ មាន​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។


តែ​ខ្លះ​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​ដោយ‌សារ​តែ​បេលសេ‌ប៊ូល ជា​មេ​អារក្ស​ទេ»។