គាត់ឆ្លើយទៅគេថា៖ «លោកដែលធ្វើឲ្យខ្ញុំជា បង្គាប់ថា "ចូរយកកន្ទេលរបស់អ្នក ហើយដើរទៅ"»។
យ៉ូហាន 9:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ឆ្លើយថា៖ «លោកនោះជាមនុស្សមានបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម្យ៉ាងគឺថា ពីដើមខ្ញុំខ្វាក់ តែឥឡូវនេះ ខ្ញុំមើលឃើញ!» ព្រះគម្ពីរខ្មែរសាកល គាត់តបថា៖ “ខ្ញុំមិនដឹងថាតើលោកនោះជាមនុស្សបាបឬយ៉ាងណាទេ។ ខ្ញុំដឹងតែរឿងមួយ គឺពីមុនខ្វាក់ភ្នែក ប៉ុន្ដែឥឡូវនេះខ្ញុំមើលឃើញ”។ Khmer Christian Bible គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងថា តើអ្នកនោះជាមនុស្សបាប ឬយ៉ាងណាទេ ខ្ញុំគ្រាន់តែដឹងថា ពីមុនខ្ញុំខ្វាក់ភ្នែក ប៉ុន្ដែឥឡូវនេះ ខ្ញុំមើលឃើញ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសនោះតបថា៖ «លោកនោះជាមនុស្សបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម្យ៉ាង គឺពីមុនខ្ញុំខ្វាក់ ឥឡូវនេះ ខ្ញុំមើលឃើញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ឆ្លើយទៅថា បើលោកជាមនុស្សមានបាប នោះខ្ញុំមិនដឹងទេ ខ្ញុំដឹងតែប៉ុណ្ណេះថា ពីដើមខ្ញុំខ្វាក់ តែឥឡូវនេះខ្ញុំមើលឃើញ អាល់គីតាប បុរសនោះតបថា៖ «លោកនោះ ជាមនុស្សបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម្យ៉ាង គឺពីមុនខ្ញុំខ្វាក់ ឥឡូវនេះខ្ញុំឃើញ»។ |
គាត់ឆ្លើយទៅគេថា៖ «លោកដែលធ្វើឲ្យខ្ញុំជា បង្គាប់ថា "ចូរយកកន្ទេលរបស់អ្នក ហើយដើរទៅ"»។
ដូច្នេះ គេក៏ហៅមនុស្សដែលខ្វាក់ពីមុននោះ មកជាលើកទីពីរ ហើយពោលទៅគាត់ថា៖ «ចូរថ្វាយសិរីល្អដល់ព្រះ យើងដឹងថាអ្នកនោះជាមនុស្សបាបទេ»។
គេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? តើគាត់ធ្វើឲ្យភ្នែកអ្នកភ្លឺដោយវិធីណា?»
បុរសនោះឆ្លើយថា៖ «រឿងនេះចម្លែកមែន អស់លោកមិនដឹងថាលោកនោះមកពីណា តែលោកនោះហើយដែលបានធ្វើឲ្យភ្នែកខ្ញុំភ្លឺ។
អ្នកណាដែលជឿដល់ព្រះរាជបុត្រារបស់ព្រះ អ្នកនោះមានទីបន្ទាល់នៅក្នុងខ្លួនហើយ។ អ្នកណាដែលមិនជឿព្រះ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រឡប់ជាអ្នកកុហកវិញ ព្រោះគេមិនបានជឿដល់ទីបន្ទាល់ដែលព្រះបានធ្វើ អំពីព្រះរាជបុត្រារបស់ព្រះអង្គ។