ប៉ុន្តែ ពួកសង្គ្រាជ និងពួកផារិស៊ីបានបង្គាប់ថា បើអ្នកណាដឹងថាព្រះអង្គគង់នៅឯណា ត្រូវប្រាប់គេឲ្យដឹងផង ដើម្បីឲ្យគេបានទៅចាប់ព្រះអង្គ។
យ៉ូហាន 9:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏នាំមនុស្សដែលខ្វាក់ពីមុននោះ ទៅជួបនឹងពួកផារិស៊ី។ ព្រះគម្ពីរខ្មែរសាកល ពួកគេនាំបុរសដែលខ្វាក់ភ្នែកពីមុននោះទៅជួបពួកផារិស៊ី។ Khmer Christian Bible ពួកគេក៏នាំបុរសខ្វាក់ភ្នែកកាលពីមុននោះទៅជួបពួកអ្នកខាងគណៈផារិស៊ី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំអ្នកដែលខ្វាក់ពីមុននោះទៅជួបពួកខាងគណៈផារីស៊ី*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏នាំមនុស្សដែលពីដើមខ្វាក់នោះ ទៅឯពួកផារិស៊ី អាល់គីតាប គេនាំអ្នកដែលខ្វាក់ពីមុននោះ ទៅជួបពួកខាងគណៈផារីស៊ី។ |
ប៉ុន្តែ ពួកសង្គ្រាជ និងពួកផារិស៊ីបានបង្គាប់ថា បើអ្នកណាដឹងថាព្រះអង្គគង់នៅឯណា ត្រូវប្រាប់គេឲ្យដឹងផង ដើម្បីឲ្យគេបានទៅចាប់ព្រះអង្គ។
ដូច្នេះ ពួកផារិស៊ីនិយាយគ្នាថា៖ «យើងមិនអាចធ្វើអ្វីបានទេ មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់ហើយ!»។
ក្នុងចំណោមពួកនាម៉ឺន មានច្រើននាក់បានជឿដល់ព្រះអង្គ តែគេមិនហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកផារិស៊ីកាត់ពួកគេចេញពីសាលាប្រជុំ