កាលព្រះអង្គកំពុងមានព្រះបន្ទូលទៅកាន់មហាជននៅឡើយ នោះមាតា និងប្អូនប្រុសៗរបស់ព្រះអង្គឈរនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។
យ៉ូហាន 7:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (ដ្បិតសូម្បីតែបងប្អូនរបស់ព្រះអង្គ ក៏មិនបានជឿដល់ព្រះអង្គដែរ)។ ព្រះគម្ពីរខ្មែរសាកល តាមពិត សូម្បីតែប្អូនៗរបស់ព្រះអង្គក៏មិនជឿលើព្រះអង្គដែរ។ Khmer Christian Bible គឺសូម្បីតែប្អូនៗរបស់ព្រះអង្គ ក៏មិនជឿព្រះអង្គដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនរបស់ព្រះយេស៊ូពុំជឿលើព្រះអង្គទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពួកប្អូនទ្រង់មិនបានជឿដល់ទ្រង់ទេ អាល់គីតាប បងប្អូនរបស់អ៊ីសាពុំជឿលើអ៊ីសាទេ។ |
កាលព្រះអង្គកំពុងមានព្រះបន្ទូលទៅកាន់មហាជននៅឡើយ នោះមាតា និងប្អូនប្រុសៗរបស់ព្រះអង្គឈរនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។
កាលក្រុមគ្រួសាររបស់ព្រះអង្គឮដូច្នេះ គេក៏ចេញទៅដើម្បីឃាត់ព្រះអង្គ ដ្បិតគេថា ព្រះអង្គវង្វេងស្មារតី។
ប៉ុន្តែ កាលប្អូនៗរបស់ព្រះអង្គឡើងទៅចូលរួមពិធីបុណ្យផុតហើយ ព្រះអង្គក៏យាងទៅដែរ តែមិនឲ្យអ្នកណាដឹងទេ គឺទៅដោយសម្ងាត់វិញ។
ដូច្នេះ ប្អូនៗរបស់ព្រះអង្គទូលថា៖ «សូមបងចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បង បានឃើញអ្វីដែលបងធ្វើ។
គ្មានអ្នកណាដែលចង់ឲ្យគេស្គាល់ខ្លួន ហើយធ្វើការដោយលាក់កំបាំងនោះទេ បើបងធ្វើការទាំងនេះ សូមបងបង្ហាញខ្លួនឲ្យមនុស្សលោកស្គាល់ផង»។