ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 7:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ថ្ងៃ​បុណ្យ​បារាំ​របស់​សាសន៍​យូដា​ជិត​ដល់​ហើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ពិធីបុណ្យ​មួយ​របស់​ជនជាតិយូដា គឺ​បុណ្យបោះជំរំ​ជិត​មក​ដល់ហើយ​។

សូមមើលជំពូក

Khmer Christian Bible

ពិធី​បុណ្យ​របស់​ជនជាតិ​យូដា​ គឺ​បុណ្យ​សង់​រោង​កំពុង​ខិតជិត​មក​ដល់​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​មួយ​របស់​ជន‌ជាតិ​យូដា ឈ្មោះ​បុណ្យ​បារាំ*។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​បុណ្យ​របស់​សាសន៍​យូដា ដែល​ហៅ​ថា​បុណ្យ​បារាំ នោះ​ជិត​ដល់​ហើយ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​មួយ​របស់​ជន‌ជាតិ​យូដា ឈ្មោះ​បុណ្យ​ជំរ។

សូមមើលជំពូក



យ៉ូហាន 7:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួក​ប្រជាជន​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ប្រជុំ​គ្នា​ឯ​ព្រះបាទ​សាឡូម៉ូន នៅ​វេលា​បុណ្យ​ក្នុង​ខែ​ទីប្រាំពីរ។


នៅ​វេលា​នោះ ព្រះបាទ​សាឡូម៉ូន និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គឺ​ជា​ជំនុំ​យ៉ាង​ធំ ដែល​មូល​មក ចាប់​តាំង​ពី​ទ្វារ​ស្រុក​ហាម៉ាត រហូត​ដល់​ជ្រោះ​ទឹក​នៃ​ស្រុក​អេស៊ីព្ទ គេ​បាន​ធ្វើ​បុណ្យ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង អស់​ប្រាំពីរ​ថ្ងៃ រួច​រាប់​ប្រាំពីរ​ថ្ងៃ​ទៀត សរុប​ទាំង​អស់​ដប់បួន​ថ្ងៃ។


ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ហើយ​ពួក​គេ​ថ្វាយ​តង្វាយ​ដុត​រាល់​ថ្ងៃ ឲ្យ​ត្រូវ​ចំនួន​តាម​បញ្ញត្តិ ដែល​បាន​តម្រូវ​តាម​ថ្ងៃនីមួយៗ