ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 4:43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពីរ​ថ្ងៃ​ក្រោយ​មក​ទៀត ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ​ទៅ​ស្រុក​កាលី‌ឡេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្រោយពី​ពីរ​ថ្ងៃ​នោះ ព្រះយេស៊ូវ​យាង​ចេញ​ពីទីនោះ​ទៅ​កាលីឡេ​។

សូមមើលជំពូក

Khmer Christian Bible

ពីរ​ថ្ងៃ​ក្រោយ​មក​ ព្រះអង្គ​បាន​យាង​ចេញ​ពី​ទី​នោះ ទៅ​ស្រុក​កាលីឡេ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពីរ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កាលី‌ឡេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កន្លង​២​ថ្ងៃ​នោះ​មក ព្រះ‌យេស៊ូវ​ក៏​ចេញ​ពី​ទី​នោះ ទៅ​ឯ​ស្រុក​កាលី‌ឡេ​វិញ

សូមមើលជំពូក

អាល់គីតាប

ពីរ​ថ្ងៃ​ក្រោយ​មក អ៊ីសា​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កាលី‌ឡេ។

សូមមើលជំពូក



យ៉ូហាន 4:43
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​យាង​ចេញ​ពី​ណាសា‌រ៉ែត ទៅ​គង់​នៅ​ក្រុង​កាពើណិម ជាប់​មាត់​សមុទ្រ​ក្នុង​តំបន់​សាប់យូឡូន និង​ណែបថាលី


គាត់​នាំ​បង​ទៅ​ជួប​ព្រះ‌យេស៊ូវ។ ព្រះ‌យេស៊ូវ​ទត​មើល​គាត់ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​ឈ្មោះ​ស៊ីម៉ូន ជា​កូន​យ៉ូហាន តែ​ត្រូវ​ហៅ​ថា កេផាស (ដែល​ប្រែ​ថា ថ្ម)»។


ដូច្នេះ ពេល​ពួក​សាសន៍​សា‌ម៉ារី​បាន​មក​ជួប​ព្រះ‌អង្គ គេ​សូម​ឲ្យ​ព្រះ‌អង្គ​ស្នាក់​នៅ​ជា​មួយ​គេ ហើយ​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​ពីរ​ថ្ងៃ។


ព្រះ‌អង្គ​ធ្វើ​បន្ទាល់​ដោយ​ព្រះ‌អង្គ​ទ្រង់​ថា៖ «គេ​មិន​គោរព​ហោរា​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​ឡើយ»។


បន្ទាប់​មក ព្រះ‌អង្គ​យាង​មក​ដល់​ភូមិ​កាណា ស្រុក​កាលី‌ឡេ​ម្តង​ទៀត ជា​កន្លែង​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង​បាយ​ជូរ។ នៅ​ទី​នោះ មាន​នាម៉ឺន​ម្នាក់ មាន​កូន​ឈឺ​នៅ​ក្រុង​កាពើ‌ណិម។


ដ្បិត​ខ្ញុំ​សូម​ជម្រាប​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​ត្រឡប់​ជា​អ្នក​បម្រើ​របស់​ពួក​អ្នក​កាត់​ស្បែក តំណាង​ឲ្យ​សេចក្តី​ពិត​របស់​ព្រះ ដើម្បី​បញ្ជាក់​សេចក្តី​សន្យា ដែល​បាន​ប្រទាន​ដល់​ពួក​បុព្វបុរស