ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 2:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ទី​នោះ មាន​ពាង​ថ្ម​ប្រាំ​មួយ ដែល​សាសន៍​យូដា​ប្រើ​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ ពាង​មួយៗ​ចំណុះ​ទឹក​ពីរ​ឬ​បី​អម្រែក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​ទីនោះ មាន​ដាក់​ពាង​ថ្ម​ប្រាំមួយ សម្រាប់​ពិធីជម្រះ​របស់​ជនជាតិយូដា ពាង​នីមួយៗ​មានចំណុះ​ពីរ ឬ​បី​រង្វាល់​។

សូមមើលជំពូក

Khmer Christian Bible

នៅ​ទី​នោះ​ គេ​បាន​ដាក់​ពាង​ថ្ម​ប្រាំមួយ​សម្រាប់​ពិធី​ជម្រះ​កាយ​របស់​ជនជាតិ​យូដា​ ហើយ​ពាង​នីមួយៗ​មាន​ចំណុះ​ពីរ​ ឬ​បី​អម្រែក។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ទី​នោះ មាន​ពាង​ប្រាំ​មួយ​ដែល​ជន‌ជាតិ​យូដា​ដាក់​ទឹក សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។ ពាង​នីមួយៗ​មាន​ចំណុះ​ប្រមាណ​ជា​ពីរ​បី​អម្រែក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​នៅ​ទី​នោះ មាន​ពាង​ថ្ម​៦ តាម​ទំនៀម​ការ​លាង​សំអាត​របស់​សាសន៍​យូដា ពាង​មួយៗ​នោះ​ចំណុះ​ទឹក​បាន​២​ឬ​៣​អម្រែក

សូមមើលជំពូក

អាល់គីតាប

នៅ​ទី​នោះ មាន​ពាង​ប្រាំ​មួយ​ដែល​ជន‌ជាតិ​យូដា​ដាក់​ទឹក សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។ ពាង​នីមួយៗ​មាន​ចំណុះ​ប្រមាណ​ជា​ពីរ​បី​អំរែក។

សូមមើលជំពូក



យ៉ូហាន 2:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នោះ​ឆ្លើយ​ថា "ជំពាក់​ប្រេង​មួយ​រយ​ប៉ោត" រួច​គាត់​ប្រាប់​អ្នក​នោះ​ថា "ចូរ​យក​សំបុត្រ​អ្នក ទៅ​អង្គុយ​សរសេរ​ដាក់​ហា‌សិប​វិញ ជា​ប្រញាប់​ទៅ"។


ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ» គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង។


ពេល​នោះ ពួក​សិស្ស​លោក​យ៉ូហាន និង​សាសន៍​យូដា​ម្នាក់​ជជែក​គ្នា​ពី​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។


ដើម្បី​ញែក​ក្រុម​ជំនុំ​ជា​បរិសុទ្ធ ដោយ​បាន​លាង​សម្អាត​នឹង​ទឹក គឺ​ដោយ​ព្រះ‌បន្ទូល


នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត ដោយ​ចិត្ត​ទៀង​ត្រង់ ពេញ​ដោយ​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​បរិសុទ្ធ ប្រោះ​ញែក​ជា​ស្អាត​ពី​មនសិការ​សៅ‌ហ្មង ហើយ​រូប‌កាយ​របស់​យើង​បាន​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ។


អំពី​សេចក្តី​បង្រៀន​ខាង​ការ​ជ្រមុជ​ទឹក ការ​ដាក់​ដៃ​លើ ការ​រស់​ពី​ស្លាប់​ឡើង​វិញ និង​ការ​ជំនុំ‌ជម្រះ​ទោស​អស់​កល្ប​ជានិច្ច​នោះ​ទៀត​ឡើយ។


គឺ​ដោះ​ស្រាយ​បាន​តែ​ខាង​ម្ហូប​អាហារ ភេសជ្ជៈ ហើយ​ការ​លាង​សម្អាត​ផ្សេងៗ ជា​បញ្ញត្តិ​ខាង​សាច់​ឈាម​ដែល​បង្គាប់​មក​ប៉ុណ្ណោះ ទម្រាំ​ដល់​ពេល​កែ​ទម្រង់​អ្វីៗ​ឡើង​វិញ។


ព្រោះ ពេល​លោក​ម៉ូសេ​បាន​ប្រកាស​បទ‌បញ្ជា​ទាំង​ប៉ុន្មាន តាម​ក្រឹត្យ‌វិន័យ​ដល់​ប្រជា‌ជន​ទាំង​ឡាយ​ហើយ លោក​យក​ឈាម​កូន​គោ ឈាម​ពពែ ទឹក រោម​ចៀម​ជ្រលក់​ក្រហម និង​មែក​ហ៊ីសុប មក​ប្រោះ​លើ​គម្ពីរ ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​អស់