ទូលបង្គំមានចិត្តឈឺឆ្អាលជាខ្លាំង ព្រោះបច្ចាមិត្តរបស់ទូលបង្គំ បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។
យ៉ូហាន 2:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សិស្សព្រះអង្គក៏នឹកឃើញសេចក្តីដែលមានចែងទុកមកថា៖ «សេចក្តីឧស្សាហ៍ដល់ដំណាក់ព្រះអង្គ នឹងបំផ្លាញទូលបង្គំ» ។ ព្រះគម្ពីរខ្មែរសាកល ពួកសិស្សរបស់ព្រះអង្គនឹកឃើញសេចក្ដីដែលមានសរសេរទុកមកថា:“ចិត្តឆេះឆួលចំពោះដំណាក់របស់ព្រះអង្គនឹងឆេះសន្ធោសន្ធៅនៅក្នុងទូលបង្គំ”។ Khmer Christian Bible ពួកសិស្សរបស់ព្រះអង្គក៏នឹកចាំពីសេចក្តីដែលបានចែងទុកមកថា ការខ្វល់ខ្វាយចំពោះដំណាក់របស់ព្រះអង្គនឹងបំផ្លាញខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្ស*នឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖ «មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសិស្សទ្រង់ក៏នឹកឃើញពីសេចក្ដីដែលចែងទុកមកថា «សេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំ» អាល់គីតាប ពួកសិស្សនឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគីតាបថា៖ «មកពីខ្ញុំស្រឡាញ់ដំណាក់របស់ទ្រង់ បានជាគេប្រហារជីវិតខ្ញុំ»។ |
ទូលបង្គំមានចិត្តឈឺឆ្អាលជាខ្លាំង ព្រោះបច្ចាមិត្តរបស់ទូលបង្គំ បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។
៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ព្រះអង្គ បានបំផ្លាញទូលបង្គំ ហើយដំណៀលទាំងប៉ុន្មាន របស់អស់អ្នកតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ។
គេបានយាងព្រះយេស៊ូវ និងអញ្ជើញពួកសិស្សរបស់ព្រះអង្គ ទៅចូលរួមពិធីមង្គលការនោះដែរ។
ក្រោយពីព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ទើបពួកសិស្សព្រះអង្គនឹកឃើញថា ព្រះអង្គបានមានព្រះបន្ទូលពាក្យនេះ ហើយគេក៏ជឿព្រះគម្ពីរ និងសេចក្ដីដែលព្រះយេស៊ូវមានព្រះបន្ទូល។